ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី

១-    កាល់វ៉ារី      ជាទីទ្រង់ប្តូរព្រះជន្ម          លោះបាបយ៉ាងធ្ងន់
    នៅលើឈើឆ្កាង        ទ្រង់ស៊ូរងទ្រាំ         ទោសខ្ញុំគ្រប់យ៉ាង   
    គឺជាភស្តុតាង     ថាទ្រង់ស្រឡាញ់ខ្ញុំណាស់។

២-    លោហិតទ្រង់      ហូរបង់ជាថ្លៃប្រោសលោះ          ឱ្យខ្ញុំរួចរស់
    ផុតទោសបាបក្រាស់    ទ្រង់រងទុក្ខជួស         ទោសនោះធ្ងន់ណាស់
    តែព្រះអម្ចាស់    ដោះខ្ញុំឱ្យមានសិរី   ។

៣-    កាល់វ៉ារី      ជាទីទ្រង់ស្វែងរកខ្ញុំ             រកអ្នកបាបធំ 
     ដ្បិតទ្រង់ប្រណី        អ្នកជាប់អន្ទាក់            អារក្សជាន់ឈ្លី  
    នាំចិត្តវក់វី            ឱ្យទាស់ទទឹងនឹងព្រះ  ។ 

៤-    គុណទ្រង់ធ្ងន់   ពេកពន់ថ្លៃហួសប្រមាណ       គុណទ្រង់ប្រោសប្រាណ
    ខ្ញុំបានឃើញច្បាស់         ពេលខ្ញុំប្រែចិត្ត              ពន្លឺទ្រង់រះ  
    ចាំងឃើញគុណព្រះ    ដែលធ្វើនៅកាល់វ៉ារី  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

តើ​អ្នក​ចង់​បាន​ជា ទំនុក​តម្កើង # 94

គឺ​ព្រះ​យេស៊ូវ​តែ​មួយ ទំនុក​តម្កើង # 110

ខ្ញុំលីឈើឆ្កាងដោយចិត្តស្មោះត្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 212

សេចក្តី​សុខ​សាន្ត ទំនុក​ខ្មែរ​បរិសុទ្ធ # 292

ព្រះអង្គកំពុងនាំអ្នកទៅ ទំនុក​ខ្មែរ​បរិសុទ្ធ # 160

ខ្ញុំ​ចូល​តាម​ទ្វារ​ព្រះ​អង្គ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 4

សរសើរហើយអរព្រះគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 11

ព្រះ​សង្គ្រោះ​ទ្រង់​រស់​នៅ ទំនុក​តម្កើង # 56

ខ្ញុំជាត្បូងរបស់ព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 206

ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 53