ទ្រង់នាំផ្លូវយើងទៅមុខ

១- ផ្លូវអាថ៌កំបាំង    វាងតាមទីហោឋាន    ទោះឆ្ងាយជាងផ្លូវត្រង់ទាំងប៉ុន្មាន
ទ្រង់នាំឱ្យបានសុខសាន្តផុតមុខសឹកសង្គ្រោម  ផ្លូវអាថ៌កំបាំង  វាងតាមទីរហោឋាន    
ទោះឆ្ងាយជាងផ្លូវត្រង់ទាំងប៉ុន្មាន ទ្រង់នាំឱ្យបានសុខសាន្តផុតមុខសឹកសង្គ្រាម ។
មើលទៅផ្លូវនោះ   ហាក់ឆ្ងាយសន្លឹម   ហួតហែងក្រៀមក្រោះ   គួរអស់សង្ឃឹម   
តែបើស្មគ្រ័តាម  ទ្រង់នាំដល់ទីទ្រង់សន្យា ។

បន្ទរ- 
ទ្រង់យាងនាំផ្លូវ   (ទ្រង់យាងនាំផ្លូវ)  ទៅមុខដរាប   (ទៅមុខដរាប)   
បង្គោលភ្លើងនាំផ្លូវពេលយប់  (បង្គោលភ្លើងនាំផ្លួវពេលយប់)
បង្គោលពពកនាំពេលថ្ងៃ     ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ  (ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ) ។

២- ​ផ្លូវជីវិតចាស់  ច្រើនតែខុសបំណង       តាំងតែពីបានជឿដល់ព្រះអង្គ
ខ្ញុំបានបោះបង់បំណងចិត្តចាស់ខ្ញុំចោលចេញ  ផ្លូវជីវិតចាស់  ច្រើនតែខុសក្តីបំណង     
តាំងតែពីបានជឿដល់ព្រះអង្គ   ខ្ញុំបានបោះបង់បំណងចិត្តចាស់ខ្ញុំចោលចេញ  ។
ដើរតាមផ្លូវថ្មី     រីករាយក្រៃលែង     រួចផុតគ្រោះថ្នាក់ ផុតក្តីចំបែង  
បានដើរតាមទ្រង់ខ្ញុំជួបតែសុខសន្តិភាព ។

បន្ទរ- 
ទ្រង់យាងនាំផ្លូវ  (ទ្រង់យាងនាំផ្លូវ)  ទៅមុខដរាប  (ទៅមុខដរាប)
ព្រះបន្ទូលបំភ្លឺតម្រង់  (ព្រះបន្ទូលបំភ្លឺតម្រង់ )  ព្រះវិញ្ញាណប្រទានចេស្តា
ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ  (ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ)​ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

តើឱ្យខ្ញុំថ្លែងពីអ្វីទៀត? ទំនុក​ខ្មែរ​បរិសុទ្ធ # 1

កាលណាខ្ញុំច្រៀងពីព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 35

សែនសុខសាន្ត ទំនុក​ខ្មែរ​បរិសុទ្ធ # 253

ព្រះ​យេស៊ូវ ព្រះ​នាម​ពី​រោះ​ពិត ទំនុក​តម្កើង # 128

ន៏ ឮពួក​ទេវតា​ច្រៀង​បទ ទំនុក​តម្កើង # 35

ព្រះ​អង្គ​មាន​ព្រះ​គុណ​ទូលាយ​ក្រៃ ទំនុក​តម្កើង # 105

សេចក្តីស្រឡាញ់ ទំនុក​ខ្មែរ​បរិសុទ្ធ # 261

សូមទ្រង់ចាក់ព្រះពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 269

មក ព្រះគុណព្រះអស្ចារ្យ # 121

ព្រះ​យេស៊ូវ​ស្រ​ឡាញ់ ទំនុក​តម្កើង # 154