សូមទ្រង់ចាក់ព្រះពរ

១- សូមព្រះអម្ចាស់ប្រទានព្រះពរទាំងមេ  ព្រះពរទាំងមេដល់គូររៀបការថ្មោងថ្មី
ឱ្យបានសួស្តី   សិរីមង្គល   ក្នុងជីវិត   ដែលរស់ថ្វាយទ្រង់ 
ដ៏ស្មោះចំពោះព្រះឧត្តម  ។

២- សូមពរនៃជីវិតគូររៀបការថ្មោងថ្មី        រស់ដោយសួស្តីតាមព្រះបានក្តីសុខុម
ជាពរឧត្តម    មានដល់ព្រលឹង   ឱ្យបានរស់    ថ្វាយសិរីល្អ 
ដរាបនៅទៀបព្រះឱរា។

៣- សូមព្រះវិញ្ញាណបរិសុទ្ធពេញដោយព្រះពរ   ព្រះគុណបរិបូរអំណាចឫទ្ធីចេស្តា
មកថែរក្សា     ប្រោសប្រទានចិត្ត     ពេញភក្តី    ស្មគ្រ័តាមព្រះអង្គ
ដូចទ្រង់ដែលមានព្រះទ័យស្មោះ។

៤- សូមទ្រង់ប្រទាននូវចិត្តស្អាតល្អបរិសុទ្ធ       ចិត្តថ្លាមោះមុតដោយសារព្រះពរ
ទ្រង់ប្រោស    តាមក្តីសន្តោស    ហើយរើសតាំងឡើង    ជាកូនទ្រង់
បំរុងដល់ពេល    ប្រគល់ឱ្យគ្រប់គ្រងមរតក ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

អរព្រះគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 22

មាន​ពរ​ហើយ ចំ​ណង​ដែល​ចង​ចិត្ត ទំនុក​តម្កើង # 31

កូនមានកំហុសចំពោះបិតា ទំនុក​ខ្មែរ​បរិសុទ្ធ # 216

ព្រះ​យេស៊ូវ​អើយ ខ្ញុំ​មក​ក្រាប ទំនុក​តម្កើង # 133

ព្រះគ្រីស្ទមានជ័យជំនះ ទំនុក​ខ្មែរ​បរិសុទ្ធ # 227

ពិភព​ផែន​ដី​ចូរ​ស្រែក​ច្រៀង​ឡើង គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 50

បាន​រួច​ជា​ស្រេច ទំនុក​តម្កើង # 112

ចម្រៀងឆ្នាំថ្មី ទំនុក​ខ្មែរ​បរិសុទ្ធ # 287

សូម​ទ្រង់​ប្រី​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 34

មិត្ត​អើយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 85