សែនសុខសាន្ត

១- សែនសុខសាន្តនាថ្ងៃប្រជុំ  ចិត្តសុខុម    មនោរម្យដោយក្តីសប្បាយ
ជាមង្គលមិនត្រូវកង្វល់ខ្វល់ខ្វាយ          ដោយព្រះពរទាំងឡាយ    
ផ្តល់មកទៀងជាក់         ឱ្យបានសុខក្សេមក្សាន្ត 
ប្រកបស្និទ្ធក្នុងព្រះវិញ្ញាណ         នៃព្រះវរបិតា  ។

២- សូមព្រះពរនៃថ្ងៃប្រជុំ   ព្រះគុណនាំ    ឱ្យបានក្តីល្អសោភា
សូមប្រទានចិត្តស្នេហ៍ ជានិច្ចគ្រប់គ្រា    ស្មោះដើរតាមមាគ៌ា
នៃព្រះជាម្ចាស់             ដោយព្រះគ្រីស្ទឃុំគ្រង 
មិនឱ្យធ្លាក់ក្នុងក្តីសៅហ្មង          មានសុទ្ធតែជោគជ័យ។

៣- សែនសុខសាន្តក្នុងពួកជំនុំ   ដែលប្រជុំ    លើកនាមព្រះគ្រីស្ទថ្លាថ្លៃ
ទ្រង់លោះបាប   ដរាបដល់ស៊ូប្តូរក្ស័យ    លោហិតហូរជោកកាយ
សងថ្លៃប្រោសលោះ        ទុកជាកូនស្ងួនភ្ងា
លើកតម្កើងព្រះវរបិតា        បុត្រាព្រះវិញ្ញាណ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​​យេស៊ូវ​ទ្រង់​ប្រោស​យើង​ហើយ ទំនុក​តម្កើង # 12

ពន្លឺ​នៃ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 99

ចូរ​កាន់​ចិត្ត​ជឿ​ជាប់ ទំនុក​តម្កើង # 62

កា​លែប​ឃើញ​ព្រះ​អង្គ ទំនុក​តម្កើង # 90

ព្រះគ្រីស្ទទ្រង់ឈ្នះ ទំនុក​ខ្មែរ​បរិសុទ្ធ # 228

ខ្ញុំ​ដឹង​ជាក់​ច្បាស់​ហើយ ទំនុក​តម្កើង # 80

យើងជាគ្រួសារតែមួយ ទំនុក​ខ្មែរ​បរិសុទ្ធ # 251

មិត្តអើយចូលមក ទំនុក​ខ្មែរ​បរិសុទ្ធ # 133

ជ័យជំនះលើអារក្ស ទំនុក​ខ្មែរ​បរិសុទ្ធ # 239

ហូ​សា​ណា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 35