ដោយសារព្រះដ៏មានជ័យ

១- ទោះស្លាប់ឬរស់ខ្ញុំស្មោះនឹងទ្រង់     មិនព្រមលះបង់ព្រោះទ្រង់ល្អណាស់     ស្ទួន
ព្រះអង្គស្រឡាញ់មនុស្សលោកជាក់ច្បាស់ ទើបសុខចិត្តលះបង់ព្រះជន្មា។

២- ព្រះអង្គមានជ័យខ្ញុំក៏មានជ័យ      សុគតបីថ្ងៃទ្រង់ឈ្នះមរណា     ស្ទួន
ឈ្នះអស់អ្វីៗនៅលើលោកា       មានព្រះជីវ៉ារស់នៅសព្វថ្ងៃ។

៣- ជោគជ័យជំនះបានមកឯទ្រង់      ត្រចះត្រចង់រុងរឿងពេកក្រៃ     ស្ទួន
ខ្ញុំអរខ្លាំងណាស់លែងមានភិតភ័យ     ព្រះគ្រីស្ទម្ចាស់ថ្លៃប្រោសលោះខ្ញុំហើយ។

៤- ខ្ញុំឈ្នះក្តីស្លាប់ដោយសារគុណព្រះ     បាបចាញ់លែងឈ្នះលើខ្ញុំទៀតហើយ    ស្ទន្ទួ
ជីវិតខ្ញុំថ្មីអស់កល្បទៅអើយ     ទ្វារសួគ៌បើកហើយចាំទទួលផង។

៥- ចូរសប្បាយឡើងពួកយើងកូនព្រះ     ត្រូវខំរូតរះបំរើព្រះអង្គ         ស្ទួន
ទ្រង់ប្រទានពរសក្តិសមកន្លង       ជ័យជំនះទ្រង់ ទ្រង់ឱ្យយើងស្រេច៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំវិលវិញហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 202

ព្រះគ្រីស្ទមានជ័យជំនះ ទំនុក​ខ្មែរ​បរិសុទ្ធ # 227

ទ្រង់ស៊ូលោះខ្ញុំនៅត្រង់ភ្នំកាល់វ៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 53

ព្រះ​សង្គ្រោះ​ទ្រង់​រស់​នៅ ទំនុក​តម្កើង # 56

ឥឡូវខ្ញុំបានដឹងជាក់ហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 252

ចូរ​លើក​សរសើរ ទំនុក​តម្កើង # 125

ព្រះ​អង្គ​ដ៏​ជួយ​ដោះ​ទុក្ខ ទំនុក​តម្កើង # 68

ត្រូវញែកខ្លួនថ្វាយព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 153

កូនអើយព្រះអង្គស្រឡាញ់អ្នក ទំនុក​ខ្មែរ​បរិសុទ្ធ # 273

អ្នក​នឹង​មាន​ចិត្ត​អរ​ណាស់ ទំនុក​តម្កើង # 132