ឥឡូវខ្ញុំបានដឹងជាក់ហើយ

១-     ឥឡូវខ្ញុំបានដឹងជាក់ហើយ     ថាខ្ញុំមិនមែនជាខ្ញុំទៀតទេ
       ខ្ញុំឥតមានគ្នាន់គ្នេហ៍     បម្រើតែសេចក្តីគួរខ្មាស់។

២-     ព្រះគ្រីស្ទបានប្រគល់រូបអង្គ     ប្តូរបង់ទិញខ្ញុំដាច់ចេញស្រឡះ
       ឱ្យបម្រើដល់ព្រះ     ឱ្យស៊ូលះបែរពីលោកិយ។

៣-     ខ្ញុំដឹងពិតថារួចចំណង     ដែលចងក្នុងក្តីងងឹតអប្រីយិ៍
    ជាប់បម្រើលោកិយ    ដែលបានថ្លៃជាទោសដល់ស្លាប់។

៤-     ខ្ញុំមិនមែនម្ចាស់ខ្លួនទៀតទេ     ប៉ុន្តែព្រះគ្រីស្ទទ្រង់គង់ប្រថាប់ 
    ជួយមិនឱ្យខ្ញុំស្លាប់     ប្រោសខ្ញុំឆាប់ទ្រង់រស់ក្នុងខ្ញុំ។

៥-     សាច់ឈាមខ្ញុំឆ្កាងនឹងព្រះគ្រីស្ទ ពេលនេះខ្ញុំមានជំនឿជាធំ
    ព្រះអើយសូមប្រើខ្ញុំ     ទូលបង្គំតាមព្រះហឫទ័យ​៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

គុណព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 12

សូមទ្រង់យាងមកវិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 278

យុវជនគឺជាកម្លាំងទ័ពស្រួច ទំនុក​ខ្មែរ​បរិសុទ្ធ # 169

ដូច​ជា​ពួក​ដានី​យ៉ែល ទំនុក​តម្កើង # 150

ព្រះអង្គជាម្ចាស់នៃឋានសួគ៌ ទំនុក​ខ្មែរ​បរិសុទ្ធ # 20

ព្រះ​គ្រីស្ទ​យើង​អ​ភិសេក​ទ្រង់​ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 75

ខ្ញុំរងចាំទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 218

យើងជាគ្រួសារតែមួយ ទំនុក​ខ្មែរ​បរិសុទ្ធ # 251

ព្រះគ្រីស្ទមានជ័យជំនះ ទំនុក​ខ្មែរ​បរិសុទ្ធ # 227

ចិត្ត​ខ្ញុំ​ជឿ​ពឹង​ព្រះ​អង្គ ទំនុក​តម្កើង # 85