ព្រះហឫទ័យស្មោះត្រង់

១- បងប្អូនអើយចូរចាំជាក់ថា    ព្រះវរបិតាទ្រង់មានហឫទ័យស្មោះត្រង់
ទ្រង់ហៅយើងមក   ដោយបានសន្យាឱ្យធ្វើជាកូនព្រះអង្គ   គឺទ្រង់
ស្មោះត្រង់    មិនដែលបោះបង់     កូនណាមួយចោលសោះឡើយ
ចូរទុកចិត្តទ្រង់ចុះ    ព្រោះទ្រង់បានសន្យាហើយ។

២- ទ្រង់ស្មោះត្រង់ជួយយើងរាល់ថ្ងៃ  នៅនាលោកិយកើតមានសេចក្តីល្បួងមិន
ស្បើយ ជាប់មានទុក្ខព្រួយបៀតបៀនខ្វះខាត  ទ្រង់មិនធ្វើកន្តើយតែងប្រោស
ឱ្យល្ហើយ   មិនដែលខានឡើយ   រាល់ពេលណាផ្ទេរលើទ្រង់
ចូរទុកចិត្តទ្រង់ចុះ      ទ្រង់មានព្រះទ័យស្មោះត្រង់ ។

៣- ទ្រង់សន្យាតាំងអ្នកសុចរិត    ដោយជំនឿពិតលើព្រះរាជបុត្រាព្រះអង្គ
នឹងយាងមកទៀតតាមពេលកំណត់  ដោយសារយល់ដល់កូនទ្រង់  បំផ្លាស់
រូបអង្គ     អ្នកស្មោះតាមទ្រង់     ជារូបកាយដ៏ឧត្តម
ចូរយើងជឿទ្រង់ចុះ    កុំមានចិត្តថប់បារម្ភ  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មើល​ព្រះ​អង្គ​យាង​មក ទំនុក​តម្កើង # 58

ព្រះ​អង្គ​ស្រ​លាញ់​ខ្ញុំ​ឥត​រសាយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 81

បើខ្ញុំស្គាល់ព្រះតាំងពីក្មេង ទំនុក​ខ្មែរ​បរិសុទ្ធ # 126

ខ្ញុំចង់នៅជិតព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 213

ដោយព្រះវិញ្ញាណយាង​មក​សណ្ឋិត ទំនុក​ខ្មែរ​បរិសុទ្ធ # 87

គ្រប់​ទាំង​អស់​ខ្ញុំ​ថ្វាយ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 159

ព្រះ​គុណ​អស្ចារ្យ ទំនុក​តម្កើង # 97

ព្រះ​យេស៊ូវ​ស្រ​ឡាញ់ ទំនុក​តម្កើង # 154

ព្រះអង្គជាម្ចាស់នៃឋានសួគ៌ ទំនុក​ខ្មែរ​បរិសុទ្ធ # 20

សូម​លាក់​ខ្ញុំ​ (ស្ងៀម) ព្រះគុណព្រះអស្ចារ្យ # 147