បើខ្ញុំស្គាល់ព្រះតាំងពីក្មេង

១- ខ្ញុំស្តាយណាស់    ដ្បិតដល់ខ្ញុំចាស់          ទើបស្គាល់ព្រះអង្គ
ខ្ញុំបានធ្វើបាបអស់ពេលយូរលង់  គឺក្តីល្ងិតល្ងង់បាំងខ្ញុំពីព្រះ។
ពេលខ្ញុំស្គាល់ទ្រង់   ទើបភ្ញាក់ដឹងខ្លួន     ស្តាយកាលពីមុន
ខ្ញុំធ្វើបាបច្រើនណាស់        ខំស្វែងរកសុខ         តែមិនឃើញច្បាស់
ពេលនេះអម្ចាស់      បំភ្លឺឱ្យខ្ញុំឃើញជាក់     ។

២- ខ្ញុំស្តាយណាស់      នឹកឡើងសែនខ្មាស់         ដោយខ្ញុំធ្វើខុស
ខំយកអ្វីៗ       ធ្វើព្រះជំនួស       តែសង្ឃឹមខុសនាំចិត្តសៅហ្មង ។ 
ពេលខ្ញុំស្គាល់ទ្រង់           ខ្ញុំយំឈឺចិត្ត            ខ្មាស់បាបប្រព្រឹត្ត
ក្នុងពេលហួសកន្លង         ស្តាយខុសគំនិត      ស្តាយចិត្តដែលបង់
ស្តាយកាយសៅហ្មង        ទៅលើសេចក្តីស្មោកគ្រោក ។

៣- ខ្ញុំស្តាយណាស់    បើខ្ញុំស្គាល់ព្រះ          តាំងពីក្មេងមក 
ម៉្លេខ្លះប្ញ៉ាំនស្តាប់  ក្នុងទីពឹងជ្រក  ពេលខ្ញុំស្វែងរក ទ្រង់លូកព្រះហស្ត ។ 
បើខ្ញុំស្គាល់ព្រះ          តាំងពីក្មេងមក         នោះខ្ញុំបានដើរ
តាមព្រះអង្គយ៉ាងស្មោះ     ខំបម្រើទ្រង់       ក្នុងផ្លូវសង្គ្រោះ 
នាំដំណឹងឆ្ពោះ         បំភ្លឺដល់មនុស្សបាត់បង់  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំ​សប្បាយ​ណាស់ ទំនុក​តម្កើង # 148

គ្រីស្ទជនអង់អាច ទំនុក​ខ្មែរ​បរិសុទ្ធ # 154

សូម​បង្កើត​ចិត្ត​​ស្អាត់​ក្នុង​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 95

ខ្ញុំ​មាន​សុខសាន្ដ​ដូច​ទន្លេ ព្រះគុណព្រះអស្ចារ្យ # 29

ព្រះ​អង្គ​ទ្រង់​ប្រ​សើរ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 79

ហា​លេ​លូ​យ៉ា​ ដោយ​ព្រោះ​ឈើ​ឆ្កាង ទំនុក​តម្កើង # 46

ក្នុង​ទ្រង់​មាន​គ្រប់​ទាំង​អស់ ព្រះគុណព្រះអស្ចារ្យ # 9

យើង​ខ្ញុំ​ក្រាប​សូម​ព្រះ​ពរ​ព្រះ​អង្គ ទំនុក​តម្កើង # 73

គ្រប់​ទាំង​អស់​ខ្ញុំ​ថ្វាយ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 159

ព្រះ​អង្គ​ជា​កំផែង​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 25