ព្រះអង្គជាម្ចាស់នៃឋានសួគ៌

១-     ឱ! ពួកមនុស្សជាតិនៅផែនដីអើយ    ចូរកុំកន្តើយនឹងព្រះជាម្ចាស់ 
          បន្លឺសំឡេងឱ្យលាន់ឮច្បាស់            ពោលសរសើរព្រះសន្តិវិសុទ្ធ  ។ 

២-     ចូរប្រគុំបទថ្មីនិងច្រៀងថ្វាយ                ដល់ព្រះពណ្ណរាយដោយស្មោះបំផុត
          និងលើកតម្កើងព្រះនាមបរិសុទ្ធ           ប្រគុំថ្វាយបទរុងរឿងសួស្តី  ។ 

៣-     ចូរឱ្យអស់មនុស្សសាសន៍ផងនានា       ដើរតាមមាគ៌ាសិរីជោគជ័យ
          ហើយស្គាស់ស្នាព្រះហស្តអស្ចារ្យក្រៃ    ដែលមនុស្សលោកិយធ្វើពុំដូចទ្រង់។

៤-     ទ្រង់បានបង្កើតមេឃនិងផែនដី            មនុស្សក្នុងលោកិយនិងសព្វអ្វីផង
          ដោយសារអំណាចឫទ្ធីព្រះអង្គ           គឺមានតែទ្រង់ជាម្ចាស់សួគ៌ា ។ 

៥-     ឱ! ប្រជាជនក្នុងសាកលលោក           ចូរថ្វាយជ័យជោគប្រសើរមហិមា
         ចូកោតសរសើរព្រះម្ចាស់សួគ៌ា           ទ្រង់មាននាមាឧត្តមអស្ចារ្ស។

៦-     ទ្រង់នឹងតាំងរាជ្យនគរទ្រង់ឡើង        យើងស្រែកទ្រហឹង ទាំងប្រកាសថា
         ព្រះអង្គគ្រប់គ្រងអស់ទាំងមនុស្សា      សត្វគ្រប់រូបាដោយក្តីសប្បុរស ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះពរទ្រង់នឹងមកដល់ ទំនុក​ខ្មែរ​បរិសុទ្ធ # 221

ខ្ញុំ​ដើរ​តាម​ព្រះ​យេ​ស៊ូវ ព្រះគុណព្រះអស្ចារ្យ # 17

ព្រះ​យេស៊ូវ​ជា​មិត្រ​សំឡាញ់​ពិត ទំនុក​តម្កើង # 79

នៅ​កន្លែង​ណា​មាន​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 171

នៅកាល់វ៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 55

ចូរ​មក​ ពួក​អ្នក​ស្មោះ​ត្រង់ ទំនុក​តម្កើង # 36

ទ្រង់ទៅរៀបកន្លែងឱ្យយើង ទំនុក​ខ្មែរ​បរិសុទ្ធ # 144

យើងដើរតាមទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 158

រកឋានជីវិត ទំនុក​ខ្មែរ​បរិសុទ្ធ # 109

ព្រះ​រាជ្យ​បុត្រា​ទ្រង់​យាង​ទៅ​ច្បាំង ទំនុក​តម្កើង # 28