ព្រះគុណទ្រង់ផ្តល់

១- ព្រះគុណទ្រង់ផ្តល់មកជាបរិបូរ       ដោយព្រះមេត្តាអាសូរ
ស្រឡាញ់ដល់យើងគ្រប់គ្នា                    ព្រះគុណសែនធ្ងន់ក្រៃឥតឧបមា
ឥតមានអ្នកណា                                 ដែលតបស្នងបានសោះឡើយ។

២- ព្រះគុណទ្រង់ផ្តល់មកគ្មានកំរិត     អ្នកស្មោះត្រង់ទទួលពិត
អ្នកសូមទ្រង់តែងតែឆ្លើយ                    ព្រះគុណផ្តល់មកវាល់មិនបានឡើយ
ព្រះមិនកន្តើយ                              ទ្រង់ថែមឱ្យហើយថែមទៀត  ។

៣- ព្រះគុណទ្រង់លោះដល់មនុស្សមានបាប       នឿយព្រួយមានភាពដុនដាប
ចិត្តគ្រាំរងទុក្ខមិនឃ្លាត                ព្រះគុណប្រោសលោះលាងឱ្យបានស្អាត
លើកតាំងឡើងទៀត                   ជាកូនស្ងួនភ្ងានៃព្រះ   ។ 

៤- ព្រះគុណទ្រង់ផ្តល់ក្នុងគ្រាលំបាក        រងទុកឬមានគ្រោះថ្នាក់
ដោយការបៀតបៀនយកឈ្នះ            ព្រះគុណលួងលោមចិត្តធូរស្រឡះ
មានឬក្រណាស់                                  អាចរស់ដោយក្តីអំណរ ។

៥- ព្រះគុណនៃព្រះអស្ចារ្យរកគ្មាន             ព្រះគុណផ្តល់មកជាទាន
ឱ្យយើងតាំងចិត្តស្មោះសរ                  ទទួលរហូតដោយចិត្តត្រេកអ
ទ្រង់នឹងថែម  ត                                ដរាបអស់កល្បរៀងទៅ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ក្នុង​ពេល​ទ្រង់ ព្រះគុណព្រះអស្ចារ្យ # 11

ព្រះ​យើង​ធំ​មហិមា ព្រះគុណព្រះអស្ចារ្យ # 100

ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ ទំនុក​ខ្មែរ​បរិសុទ្ធ # 238

គួរ​សរសើរ​ព្រះ​នាម ទំនុក​តម្កើង # 142

ចូរ​លើក​សរសើរ ទំនុក​តម្កើង # 125

ព្រះ​នៃ​ខ្ញុំ​ជា​បន្ទាយ​យ៉ាង​មាំ ទំនុក​តម្កើង # 24

បញ្ញត្តិព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 286

សូមព្រះវិញ្ញាណយាងមកសណ្ឋិត ទំនុក​ខ្មែរ​បរិសុទ្ធ # 89

ខ្ញុំ​តាម​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 152

ពី​កំណើត​ព្រះ​យេ​ស៊ូវ ទំនុក​តម្កើង # 34