ទ្រង់ប្រុងចាំជួយ

១- ពេលខ្ញុំលំបាកចិត្ត         ខ្ញុំតែងនឹកគិតដល់ព្រះយេស៊ូវ         ស្ទួន
ទ្រង់ជួយឱ្យធូរ ឱណាទ្រង់ជួយឱ្យធូរ !       បានស្បើយល្ហែល្ហើយពិត។

២- ពេលមិត្តភ័ក្ត្របោះបង់         ខ្ញុំមានព្រះអង្គជួយកំសាន្តចិត្ត     ស្ទួន
ទ្រង់ប្តូរជីវិត ឱ!ណាទ្រង់ប្តូរជីវិត           ដើម្បីសង្គ្រោះខ្ញុំ។

៣- ពេលខ្ញុំឈឺគ្រាំគ្រា         ខ្ញុំមានទ្រង់ជាគ្រូពេទ្យឧត្តម         ស្ទួន
ទ្រង់ប្រោសរូបខ្ញុំ ឱ!ណាទ្រង់ប្រោសរូបខ្ញុំ    ឱ្យឆាប់ជាសះស្បើយ។

៤- ពេលខ្ញុំចង់លិចលង់         ខ្ញុំមានព្រះអង្គគង់ជាប់ជាមួយ     ស្ទួន
ទ្រង់ប្រុងចាំជួយ ឱ!ណាទ្រង់ប្រុងចាំជួយ       មិនឱ្យខ្ញុំវិនាស ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះដ៏មានគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 131

ចម្រៀងថ្វាយព្រះពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 21

ខ្ញុំសប្បាយណាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 258

ព្រះគ្រីស្ទមានជ័យជំនះ ទំនុក​ខ្មែរ​បរិសុទ្ធ # 227

គ្មាន​ការ​អ្វី​ពិ​បាក​ដល់​ព្រះ​អង្គ ទំនុក​តម្កើង # 87

ខ្ញុំ​ចង់​ធ្វើ​ដូច​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 161

ចម្រៀងស្រីសាសន៍សាម៉ារី ទំនុក​ខ្មែរ​បរិសុទ្ធ # 103

មាន​តែ​ព្រះ​យេ​ស៊ូវ ទំនុក​តម្កើង # 107

សូមព្រះពរទាំងមេៗ ទំនុក​ខ្មែរ​បរិសុទ្ធ # 197

ខ្ញុំ​ស្រ​ឡាញ់​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 140