ព្រះដ៏មានគុណ

១- ព្រះអង្គង្គ្រោះជារាជបុត្រ          ទ្រង់លះចោលផុតឋានសួគ៌លៃ
យកជាតិជាមនុស្សក្នុងលោកិយ       ឱ្យជនប្រុសស្រីចូលដល់ទ្រង់ ។ 

២- ទ្រង់មានអំណាចគ្រប់ចេស្តា    គ្មាននាមព្រះណាដូចទ្រង់ផង
បងប្អូនប្រុសស្រីកុំរារង់            អំណាចព្រះអង្គធំលើសគេ ។ 

៣- យើងត្រូវទទួលទ្រង់មកតាំង    ដាក់លើបល្ល័ង្កចិត្តកុំរេ
គ្មាននាមសង្គ្រោះណាទៀទេ           មានតែនាមព្រះយេស៊ូវហោង ។ 

៤- អរគុណព្រះអង្គទ្រង់សប្បុរស    ប្តូរព្រះជន្មលោះបាបមនុស្សផង 
ទាំងអ្នកទាំងខ្ញុំរួចតែម្តង            លោហិតទ្រង់សងហើយលុបលាង។

៥- មើលកាលដែលទ្រង់ទ្រាំសុគត     សុភាពអត់ធ្មត់លើឈើឆ្កាង
ឈាមហូរស្រោចស្រពសព្វសព៌ាង្គ        ទុកជាភស៉្ត័ងតាងឱ្យសង្ឃឹម។ 

៦- កូនអរគុណណាស់ណាម្ចាសថ្លៃ់     គុណទ្រង់ធ្ងន់ក្រៃឥតអ្វីផ្ទឹម
ពីថ្ងៃនេះទៅកូនសង្ឃឹម           ជឿពិតឥតព្រឹមដកចិត្តឡើយ  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

នំប៉័ងជីវិត ទំនុក​ខ្មែរ​បរិសុទ្ធ # 102

គួរ​សរសើរ​ព្រះ​នាម ទំនុក​តម្កើង # 142

ព្រះអម្ចាស់គ្រងរាជ្យលើទាំងអស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 78

ខ្ញុំទុកចិត្តលើទ្រង់ហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 208

ឈាមទ្រង់វិសេស ទំនុក​ខ្មែរ​បរិសុទ្ធ # 285

ទ្រង់វិសេសណាស់ដល់ខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 33

បរិសុទ្ធ​ បរិសុទ្ធ​ បរិសុទ្ធ​ ទំនុក​តម្កើង # 1

ព្រះ​យេស៊ូវ​ទ្រង់​នឹង​សោយ​រាជ្យ​ពិត ទំនុក​តម្កើង # 59

ខ្ញុំដើរតាមទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 155

យប់​ដ៏​សុខ​សាន្ត ទំនុក​តម្កើង # 39