សូមព្រះពរទាំងមេៗ

១-    សូមព្រះអម្ចាស់      ទម្លាក់ព្រះពរទាំងមេ      
    ព្រះពរទាំងមេទាំងមេ     មកយើងខ្ញុំផង     
    ដល់កូនព្រះអង្គ       ឱ្យមានជោគជ័យក្នុងជីវិត
      ដែលស្មគ្រ័ដើរតាម         បញ្ញាត្តិនៃព្រះដ៏ឧត្តម។

២-    សូមប្រទានពរ        សំរាប់ជីវិតដែលទ្រង់         
    បង្កើតឡើងហើយជាថ្មី    បានក្តីសុខុម ជាពរឧត្តម 
    មានដល់ព្រលឹង    ឱ្យបានរស់ជារៀងរហូត
    លុះបាននៅទៀបព្រះឱរា។

៣-     សូមព្រះវិញ្ញាណ        បរិសុទ្ធដ៏មានពរ 
    ហើយនិងអំណាចតេជ    ឬទ្ធីចេស្តាមកថែរក្សា 
    ផ្តល់ចិត្តស្រឡាញ់     ពេញភក្តីឱ្យស៊ូលះបង់ 
    ដូចទ្រង់ដែលមានព្រះទ័យស្មោះ។

៤-     សូមទ្រង់កែច្នៃ        ខូចប្រឡាក់សៅហ្មង 
    បានស្អាតល្អបរិសុទ្ធ    ដោយពរទ្រង់ប្រោស  
    តាមក្តីសន្តោស      បានរើសតាំងឡើងជាកូនទ្រង់
    ហើយទុកបម្រុង    ដល់ថ្ងៃដែលត្រូវគ្រងមរតក ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​យេស៊ូវ​នៃ​ខ្ញុំ​អើយ ទំនុក​តម្កើង # 135

តាំង​ពី​ខ្ញុំ​បាន​សង្គ្រោះ ទំនុក​តម្កើង # 100

ព្រះ​អើយ​ខ្ញុំ​ស្រែក​រក​ទ្រង់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 82

ទ្រង់លះសិរីល្អ ទំនុក​ខ្មែរ​បរិសុទ្ធ # 37

ភក្តីព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 127

ទ្រង់លើក​ខ្ញុំ​ឡើង ព្រះគុណព្រះអស្ចារ្យ # 71

នៅ​ទៀប​ឈើ​ឆ្កាង​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 43

សូម​ឈើ​ឆ្កាង​ព្រះ​គ្រីស្ទ ទំនុក​តម្កើង # 26

ដោយសារព្រះដ៏មានជ័យ ទំនុក​ខ្មែរ​បរិសុទ្ធ # 295

កម្ពុជា​សំរាប​ព្រះ​គ្រីស្ទ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 38