ហោរាពីទិសខាងកើត

១- ហោរយើងទាំងបី    អឺងអើយ      មកពីទិសបូព៌      (បន្ទរ=  មកពីទិសបូព៍ )
     ហោរយើងទាំងបី        អឺងអើយ      មកពីទិសបូព
     យើងនាំយកមក     អឺងអើយ       តង្វាយយ៉ាងផ្ចង់       (ស្ទួន )

២- តាមផ្កាយនាំផ្លូវ      អឺងអើយ       ដៅកន្លែងទ្រង់    (បន្ទរ= ដៅកន្លែងទ្រង់)
     តាមផ្កាយនាំផ្លូវ          អឺងអើយ       ដៅកន្លែងទ្រង់       
     ប្រសូតជាអង្គ         អឺងអើយ       ដ៏ជួយសង្គ្រោះ     (ស្ទួន)

៣- នៅបេថ្លេហិម          អឺងអើយ       យើងសំដៅឆ្ពោះ    (បន្ទរ= យើងសំដៅឆ្ពោះ)
      នៅបេថ្លេហិម         អឺងអើយ       យើងសំដៅឆ្ពោះ
      ផ្កាយនៅទីនោះ         អឺងអើយ    ពីលើក្រោលសត្វ     (ស្ទួន)

៤- ខ្ញុំសូមថ្វាយមាស       អឺងអើយ    ដ្បិតទ្រង់ជាក្សត្រ(បន្ទរ= ដ្បិតទ្រង់ជាក្សត្រ)
    ខ្ញុំសូមថ្វាយមាស       អឺងអើយ      ដ្បិតទ្រង់ជាក្សត្រ
    រាជ្យទ្រង់ថេរឋិត       អឹងអើយ      មិនដែលរលំ     (ស្ទួន)

៥- ខ្ញុំថ្វាយកំញ៉ាន           អឹងអើយ      ព្រះបុត្រឧត្តម     (បន្ទរ= ព្រះបុត្រឧត្តម)
     ខ្ញុំថ្វាយកំញ៉ាន        អឺងអើយ       ព្រះបុត្រឧត្តម  
     មនុស្សក្រាបបង្គំ     អឺងអើយ       លើកនាមព្រះអង្គ     (ស្ទួន)

៦- រីជ័រល្វីងទេស          អឺងអើយ       ខ្ញុំសូមថ្វាយទ្រង់    (បន្ទរ= ខ្ញុំសូមថ្វាយទ្រង់)
     រីជ័រល្វីងទេស          អឺងអើយ       ខ្ញុំសូមថ្វាយទ្រង់
     ដ្បិតគឺព្រះអង្គ          អឺងអើយ       រងទុក្ខសុគត    (ស្ទួន)

៧-  ទ្រង់ជាព្រះពិត        អឺងអើយ    ជាអង្គបរិសុទ្ធ      (បន្ទរ= ជាអង្គបរិសុទ្ធ )
      ទ្រង់ជាព្រះពិត      អឺងអើយ    ជាអង្គបរិសុទ្ធ   
      ទ្រង់ធំបំផុត      អឺងអើយ    ប្រសូតដល់យើង      (ស្ទួន )

៨- សុគតហើយរស់     អឺងអើយ    ទ្រង់ត្រូវតម្កើង         (បន្ទរ= ទ្រង់ត្រូវតម្កើង) 
     សុគតហើយរស់    អឺងអើយ    ទ្រង់ត្រូវតម្កើង     
     ទ្រង់មកជួយយើង    អឺងអើយ     ឱ្យរួចពីស្លាប់        (ស្ទួន)


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ដើរ​តាម​ព្រះ​យេស៊ូវ​ល្អ​ជាង គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 63

ឱព្រះវិញ្ញាណដ៏មានព្រះពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 83

ដំណើរគ្រីស្ទជន ទំនុក​ខ្មែរ​បរិសុទ្ធ # 156

សែនស្រឡាញ់ព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 113

ប្រកបជាប់ជាមួយព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 225

ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ ទំនុក​ខ្មែរ​បរិសុទ្ធ # 23

គឺ​ព្រះ​យេស៊ូវ​តែ​មួយ ទំនុក​តម្កើង # 110

ខ្ញុំ​បាន​ឮ​ពីព្រះ​បន្ទូល ព្រះគុណព្រះអស្ចារ្យ # 22

រាត្រីណូអែល ទំនុក​ខ្មែរ​បរិសុទ្ធ # 42

ទ្រង់លើក​ខ្ញុំ​ឡើង ព្រះគុណព្រះអស្ចារ្យ # 71