ឱព្រះវិញ្ញាណដ៏មានព្រះពរ

១- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ   មកសណ្ឋិតនៅឱ្យបានពោរពេញ
ញែកស្អាតឡើងវិញ    ឱ្យបានជាថ្មី    ដោយចេស្តាដ៏ឧត្តម    សូមប៉ាន់ឆ្នៃ
ដូចជាភាជនៈដ៏មានតម្លៃ    ប្រើការនៅក្នុងដំណាក់ទ្រង់    ។ 

២- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ      ប្រទានចេស្តាថ្លៃថ្លា ឧត្តម
ព្រះពរយ៉ាងធំ    មានក្នុងព្រះអង្គ     ឱ្យមានចិត្តខិតខំសង្វាត    
ជួយចម្លង អ្នកនៅក្នុងក្តីងងឹតសូន្យសុង       ឱ្យឆ្លងដល់ត្រើយនៃជីវិត  ។ 

៣- ឱ!   សូមព្រះវិញ្ញាណដ៏មានព្រះពរ     គាំពាររក្សាព្រលឹងយើងខ្ញុំផង
ជួយកូនព្រះអង្គ      ឱ្យបាននៅជិត     យល់ដល់ព្រះហឬទ័យស្រឡាញ់
ពោរពេញពិត   ពេញដោយសន្តោសមេត្តាអាណិត   ដរាបដល់ស៊ូបង់ព្រះជន្ម។ 

៤- ឱ!   សូមព្រះវិញ្ញាណដ៏មានពរអើយ       សូមនាំព្រះពររបស់ទ្រង់មក
ចែកអ្នកស្វែងរក  ទាំងស៊ូអត់ធន់  ដល់ពួកអ្នកមានចិត្តស្រេកឃ្លានពឹងព្រះគុណ 
បានភាពបរិសុទ្ធដោយព្រះគុណធ្ងន់   ហើយឃើញព្រះភក្ត្រ័ព្រះអម្ចាស់ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

យើង​ខ្ញុំ​ក្រាប​សូម​ព្រះ​ពរ​ព្រះ​អង្គ ទំនុក​តម្កើង # 73

ត្រង់​កាល់​វ៉ារី ទំនុក​តម្កើង # 44

ដំណើរគ្រីស្ទជន ទំនុក​ខ្មែរ​បរិសុទ្ធ # 156

ព្រះដ៏មានគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 132

ថ្ងៃទ្រង់រស់វិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 60

កា​លែប​ឃើញ​ព្រះ​អង្គ ទំនុក​តម្កើង # 90

យើងនឹងចូលក្នុងទីក្រុងបរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 257

សរសើរ​ព្រះ​នាម​ទ្រង់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 89

ខ្ញុំ​ដឹង​ជាក់​ច្បាស់​ហើយ ទំនុក​តម្កើង # 80

ចូរជឿព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 99