១- សែនស្រឡាញ់ព្រះអង្គ អឺយព្រោះទ្រង់ជាព្រះនៃខ្ញុំ ស្ទួន
ដែលមានព្រហឫទ័យស្នេហាឧត្តម ដល់មនុស្សគ្រប់ជាតិប្រុសស្រី ស្ទួន
២- តាមបទព្រះគម្ពីរ លោកយ៉ូហានជំពូកទីបី ស្ទួន
ខដប់ប្រាំមួយចារចែងបញ្ជាក់លោកិយ ដោយបន្ទូលពិតត្រង់ថា ស្ទួន
៣- ដ្បិតព្រះទ្រង់ស្រលាញ់ ដល់មនុស្សលោកយ៉ាងខ្លាំងអស្ចារ្យ ស្ទួន
បានជាប្រទាននូវអង្គព្រះរាជបុត្រា ស្ងួនភ្ងា ស្ងួនភ្ងាតែមួយ ស្ទួន
៤- ដើម្បីអស់អ្នកណា ជឿដល់ទ្រង់នោះទ្រង់តែងជួយ ស្ទួន
ឲ្យរួចចាកផុតពីក្តីវិនាសខ្វល់ព្រួយ ប្រទានជីវិតអស់កល្ប ស្ទួន
៥- ខ្ញុំប្តូរបង់ជីវិត ដើរតាមទ្រង់ដ្បិតទ្រង់បណ្តាល ស្ទួន
ឲ្យខ្ញុំជឿជាក់ឲ្យខ្ញុំជឿជាក់ច្បាស់ថា ទ្រង់ប្រោសលោះខ្ញុំរួចហើយ ស្ទួន