ចម្រៀងនៃសេចក្តីស្រឡាញ់

១- ខ្ញុំសែនស្រឡាញ់       ព្រះវរបិតា   មានគ្រប់ចេស្តា
មានគ្រប់ចេស្តា      បង្កើតលោកិយ។
ទ្រង់ចាត់ព្រះបុត្រ       យេស៊ូវថ្លាថ្លៃ  យាងមកលោកិយ
ប្រោសជនប្រុសស្រី         ឱ្យរួចជីវ៉ា  ។

២- ខ្ញុំសែនស្រឡាញ់       ព្រះរាជបុត្រា  ទ្រង់ស៊ូមរណា
ប្តូរព្រះជីវ៉ា          ដោយព្រោះរូបខ្ញុំ  ។ 
ទ្រង់បានបង្រៀន      ទូន្មានណែនាំ  ដាស់តឿនយើងខ្ញុំ  
នាំផ្លូវយើងខ្ញុំ       ទៅសួគ៌វិមាន ។ 

៣- ខ្ញុំសែនស្រឡាញ់      អង្គព្រះវិញ្ញាណ ទ្រង់លោមកំសាន្ត
ទ្រង់លោមកំសាន្ត      ហើយស្អាងចិត្តខ្ញុំ ។ 
ទ្រង់មានចេស្តា        បារមីឧត្តម  ទ្រង់កែចិត្តខ្ញុំ  
ដែលខូចខ្ទេចខ្ទាំ        ឱ្យល្អពិសិដ្ឋ ។ 

៤- ខ្ញុំសែនស្រឡាញ់      ព្រះបន្ទូលពិត  បន្ទូលជីវិត 
បន្ទូលព្រះពិត      ដាស់តឿនទូន្មាន ។ 
ខ្ញុំអានគម្ពីរ          ហើយអធិស្ឋាន  ដើរតាមលំអាន
តាមការបង្រៀន     ពីព្រះឧត្តម ។ 

៥- ខ្ញុំសែលស្រឡាញ់      ពួកក្រុមជំនុំ  ដែលថ្វាយបង្គំ
ដែលថ្វាយបង្គំ         ចំពោះព្រះពិត ។
យើងពួកបរិសុទ្ធ       ប្រកបជិតស្និទ្ធ   ស្រឡាញ់ព្រះពិត
ស្រឡាញ់ព្រះពិត        ហើយតម្កើងទ្រង់ ។ 

៦- ខ្ញុំសែនស្រឡាញ់      អស់ទាំងមនុស្សផង   ចង់ជួយចម្លង
ឱ្យរួចំណង          ដល់ទីសង្គ្រោះ ។
ខ្ញុំធ្វើបន្ទាល់       ពីព្រះដ៏រស់  នាំគេជឿស្មោះ
ជឿព្រះដ៏រស់      គឺព្រះយេស៊ូវ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ចូរយើងប្រញាប់ ទំនុក​ខ្មែរ​បរិសុទ្ធ # 171

យើង​នាំ​ដង្វាយ​ដ៏​បរិ​សុទ្ធ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 31

សេចក្តីស្រឡាញ់ ទំនុក​ខ្មែរ​បរិសុទ្ធ # 261

អរព្រះ​គុណ ព្រះ​អម្ចាស់​យេស៊ូវ ទំនុក​តម្កើង # 33

តើគួរឱ្យខ្ញុំទុកព្រះអង្គស្មើអ្វី? ទំនុក​ខ្មែរ​បរិសុទ្ធ # 8

តើអ្នកណាដឹងពេល? ទំនុក​ខ្មែរ​បរិសុទ្ធ # 146

ខ្ញុំ​បាន​សម្រេច​ចិត្ត ព្រះគុណព្រះអស្ចារ្យ # 19

យើង​បោះ​ជំ​ហាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 29

ខ្ញុំមើលឃើញឋានឧត្តម ទំនុក​ខ្មែរ​បរិសុទ្ធ # 274

មានក្មេងនៅឋានសួគ៌ដែរ ទំនុក​ខ្មែរ​បរិសុទ្ធ # 271