តើគួរឱ្យខ្ញុំទុកព្រះអង្គស្មើអ្វី?

១. ឱផ្កាយ    ទាំងឡាយអើយមានរស្មីព្រិចៗ       អស្ចារ្យណាស់   ខ្ញុំមិនភ្លេច
ស្នាព្រះហស្តព្រះអង្គ ដែលលាតផ្ទៃមេឃធំធេង    លំអរដោយហ្វូងផ្កាយទ្រង់។       

បន្ទរ-    តើឱ្យខ្ញុំទុកព្រះអង្គ         ស្មើនឹងមនុស្សឬអ្វីៗ       គួរអស្ចារ្យដែរឬទេ
 គឺព្រះអង្គ               ធំលើសគេ               ហើយពេញសិរីល្អ    ។

២. ផែនដី        រាល់យប់ថ្ងៃមានដំណើរទៀងទាត់            ពន្លឺថ្ងៃខ្យល់បរិសុទ្ធ                 
ទ្រទ្រង់រូបកាយខ្ញុំ           ដែលទ្រង់បានសូនពីដី           ឱ្យបានថ្វាយសិរីល្អ ។  

៣. លោកិយព្រះច្រើនក្រៃកើតពីស្នាដៃមនុស្ស           មានភ្នែកដែរឥតឃើញសោះ       
ច្រមុះឥតដឹងក្លិន          ដៃជើងងាប់ដូចជាប់ខ្វិន              តើជាព្រះដែរឬអី។

៤. ព្រះគ្រីស្ទ ប្រោសលោកនេះដោយដោះបាបគេចេញ  ព្រះហឫទ័យទ្រង់ស្រឡាញ់       
មិនចេះផ្លាស់ប្រែ    ព្រះជន្មទ្រង់គង់ឋិតថេរ     ភាពបរិសុទ្ធនៅអស់កល្ប៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ជួបព្រះជារៀងរហូត ទំនុក​ខ្មែរ​បរិសុទ្ធ # 150

អំណរពីព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 247

សូម​បង្កើត​ចិត្ត​បរិសុទ្ធ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 94

ឱបងប្អូនអើយចូរខំស្វែង​រកព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 96

ការ​សង្គ្រោះ​កើត​ឡើង​ពី​កូន​ចៀម ព្រះគុណព្រះអស្ចារ្យ # 4

រាត្រីណូអែល ទំនុក​ខ្មែរ​បរិសុទ្ធ # 42

មិត្ត​អើយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 85

ចូរ​យើង​ឱន​កាយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 59

ព្រះអង្គជាម្ចាស់នៃឋានសួគ៌ ទំនុក​ខ្មែរ​បរិសុទ្ធ # 20

គ្រប់​ទាំង​អស់​ខ្ញុំ​ថ្វាយ ព្រះគុណព្រះអស្ចារ្យ # 34