ចូរយើងច្រៀងថ្លែងពីព្រះគុណ

១-    ពួកយើងមកជួបជុំគ្នាហើយ    ឱបងប្អូនអើយចូរក្រោកឈឡើង        ស្ទួន
        ស្រែកច្រៀងសរសើរតម្កើង     ដល់ព្រះនៃយើងដ៏ធំប្រសើរ               ស្ទួន

  ២-    ព្រះគុណទ្រង់ធ្ងន់អស្ចារ្យ    ទោះបីយ៉ាងណាក៏ផ្ទឹមមិនស្មើ            ស្ទួន
          របស់ផងសព្វសារពើ        ព្រះហស្តទ្រង់ធ្វើ  យើងគួរកោតស្ញែង       ស្ទួន

៣-    យើងច្រៀងសរសើរព្រះគុណ    ដ៏ធំលើសលន់ទ្រង់បានសម្តែង        ស្ទួន
          មេត្តាករុណាក្រៃលែង        ដោយរើសយើងចេញពីលោកបាត់បង់    ស្ទួន

៤-    សរសើរព្រះវរបិតា        ព្រះទ័យស្នេហាដល់លោកលិចលង់            ស្ទួន
         ចាត់ព្រះសង្គ្រោះមួយអង្គ    យាងមកស្រោចស្រង់គឺអង្គរាជបុត្រ     ស្ទួន

៥-    សរសើរព្រះយេស៊ូគ្រិស្ទ        ព្រះគុណធ្ងន់ម្លេះ   ហ្ញទ្ញ៉័យអត់ធ្មត់        ស្ទួន
         លោះយើងដោយប្តូរសុគត    ហៅយើងចេញផុតពីក្តីវេទនា            ស្ទួន

៦-    សរសើរអង្គព្រះវិញ្ញាណ        ដែលបានប្រទានមកយើងគ្រប់គ្នា       ស្ទួន
         ជួយយើងឱ្យបានភ្លឺថ្លា        ថែទាំរក្សាក្នុងភាពឧត្តម                        ស្ទួន

៧-    ចូរយើងខំស្ដាប់ព្រះសៀង    ទ្រង់ផ្ដល់ជាទៀងកុំនៅសំងំ               ស្ទួន
         ទ្រង់ថ្នៃយើងឲ្យបានសម        កូនព្រះឧត្តមខ្ពស់ផុតលោកា          ស្ទួន


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ស្រឡាញ់ហើយស្តាប់បង្គាប់ ទំនុក​ខ្មែរ​បរិសុទ្ធ # 272

នៅថ្ងៃមួយ ទំនុក​ខ្មែរ​បរិសុទ្ធ # 145

ក្ដី​ស្នេហ៍​សម្រាប់​ព្រះ​យេស៊ូវ ព្រះគុណព្រះអស្ចារ្យ # 5

ក្រាប​ចំពោះ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 63

ទ្រង់​ប្រា​ថ្នា​ផល​ផ្លែ​មួយ​ទៀត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 69

ឱ ព្រះអង្គ​គួរ​ស្ងើច ទំនុក​តម្កើង # 137

រាត្រីណូអែល ទំនុក​ខ្មែរ​បរិសុទ្ធ # 42

យុវជនអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 168

ព្រះយេស៊ូវអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 207

ក្នុងព្រះហស្តទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 219