ព្រះយេស៊ូវគ្រីស្ទ

១- ព្រះយេស៊ូវគ្រីស្ទ     ជាអង្គសង្គ្រោះ    ជាព្រះដ៏រស់     គង់នៅសព្វថ្ងៃ
យើងទាំងអស់គ្នា   កុំបីសង្ស័យ   ក្រែងលោយើងក្ស័យ   ជីវិតបាត់បង់
ឃើញព្រះអង្គហើយ    ទទួលជឿទ្រង់    ពីព្រោះព្រះអង្គធំរកផ្ទឹមគ្មាន ។ 

២- ឱ! បងប្អូនអើយ   ទាំងយាយទាំងតា   ទាំងមីងទាំងមា   កុំបីអាក់ខាន
ជីវិតយើងនេះ   រស់នៅចំណាន   ដោយព្រោះយើងបាន  ជឿព្រះគ្រីស្ទរស់
ជំនឿយើងនេះ   ជឿឥតមានខុស    ក៏ឥតមានទាស់ត្រង់ណាមួយទេ ។ 

៣- យើងបានទទួល   ព្រះយេស៊ូវហើយ    ឱ! បងប្អូនអើយ    កុំបីខ្មាស់គេ
លាក់មុខបិទមាត់   តើសិស្សទ្រង់ដែរ   អឹមអៀនខ្មាស់គេ   បានប្រយោជន៍អ្វី
គឺព្រះអង្គហើយ    ជាម្ចាស់ផែនដី   ម្ចាស់សព្វលើអ្វីទោះតូចសោតសល់។ 

៤- ដូច្នេះយើងនេះ     កុំបីអែអង់    អាណិតអ្នកផង     ដែលមិទាន់ស្គាល់ 
យើងខំសង្វាត     ធ្វើទីបន្ទាល់    ប្រាប់គេឱ្យស្គាល់    ជឿព្រះគ្រីស្ទរស់
បែរចេញពីបាប     ឱ្យទ្រង់សង្គ្រោះ    គេនឹងបានរស់យើងបានព្រះពរ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​គុណ​អស្ចារ្យ ទំនុក​តម្កើង # 97

ព្រះ​អើយ​ខ្ញុំ​ស្រែក​រក​ទ្រង់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 82

លុះ​ពេល​ព្រឹក​ព្រ​លឹម​ស្រាង ទំនុក​តម្កើង # 5

ទ្រង់​ប្រោស​មិន​ដែល​ខាន ទំនុក​តម្កើង # 69

ចូរ​លើក​សរសើរ ទំនុក​តម្កើង # 125

ការ​សង្គ្រោះ​កើត​ឡើង​ពី​កូន​ចៀម ព្រះគុណព្រះអស្ចារ្យ # 4

ខ្ញុំក៏មានជ័យជាមួយនឹងទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 233

ព្រះ​យេស៊ូវ​ស្រ​ឡាញ់ ទំនុក​តម្កើង # 154

តាំង​ពី​ខ្ញុំ​បាន​សង្គ្រោះ ទំនុក​តម្កើង # 100

ទ្រង់មកប្រោសលោះ ទំនុក​ខ្មែរ​បរិសុទ្ធ # 63