គួសេរសើរទ្រង់ដោយលោតកញ្ឆោង

១- ទ្រង់គួរសរសើរដោយលូតកញ្ឆោង           ទាំងប្រដាប់ភ្លេងច្រៀងថ្វាយពរជ័យ
 ដ្បិតក្តីសម្បុរសទ្រង់ច្រើនពេកក្រៃ    បានប្រោសប្រណីឱ្យខ្ញុំរួចទោស។

២- សូមលើកសរសើរព្រះឫទ្ធិចេស្តា    ធ្វើគ្រប់កិច្ចការគ្មានសល់ចន្លោះ
របស់មើលឃើញនិងមិនឃើញសោះ    ទ្រង់ធ្វើទាំងអស់ជាស្នាដៃទ្រង់។

៣- មើល! ក្តីស្រឡាញ់ទ្រង់មានដល់មនុស្ស ក្តីស្នេហ៍ដ៏ស្មោះមានតែព្រះអង្គ
ស្រឡាញ់ដល់ប្តូរបង់ព្រះជន្មទ្រង់    ដើម្បីស្រោចស្រង់ជីវិតយើងខ្ញុំ។

៤- សូមលើកសរសើរដល់សិរីល្អ    និងភាពបវរបរិសុទ្ធឧត្តម
ធ្វើជាគំរូតំរង់យើង        ទាំងជួយដឹកនាំឱ្យតាមទាំងអស់។  

៥- ខ្ញុំចង់តែច្រៀងឱ្យអស់ពីចិត្ត    ច្រៀងពីក្តីពិតនៃការប្រោសលោះ
ផ្តាច់ខ្ញុំពីស្លាប់ឱ្យព្រលឹងរស់    បានចូលចំពោះព្រះវរបិតា ។

៦- សូមច្រៀងសរសើរដល់ព្រះដ៏ពិត    ព្រះមានជីវិតម្ចាស់ឋានសួគ៌ា
សរសើរពីគុណនិងក្តីមេត្តា    កាន់ពាក្យសន្យាមិនចេះប្រែប្រួល ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​អង្គ​លោះ​ខ្ញុំ​ហើយ ទំនុក​តម្កើង # 98

ព្រះដ៏ប្រោសលោះទ្រង់រស់វិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 57

មាន​ពរ​ហើយ ចំ​ណង​ដែល​ចង​ចិត្ត ទំនុក​តម្កើង # 31

ជា​ប្រាកដ ជា​ប្រា​កដ ទំនុក​តម្កើង # 108

ចម្រៀងនៃសេចក្តីស្រឡាញ់ ទំនុក​ខ្មែរ​បរិសុទ្ធ # 31

ព្រះ​យេស៊ូវ​ប្រោស​អ្នក​មាន​បាប ទំនុក​តម្កើង # 96

ឱ សូម​ទទួល​ខ្ញុំ​ផង ទំនុក​តម្កើង # 116

សរសើរព្រះគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 15

ក្នុង​ពេល​ទ្រង់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 41

សរសើរ​ព្រះ​នាម​ទ្រង់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 89