សរសើរព្រះគុណ

១- ថ្ងៃនេះជាថ្ងៃដ៏ល្អ       យើងនាំគ្នាមកសរសើរព្រះគុណ 
ព្រះអង្គដែលមានគុណធ្ងន់  ផ្តល់ក្តីទន់ភ្លន់ដល់យើងទាំងឡាយ  
មកចុះយើងជុំគ្នាកុំបីរសាយ   ស្រីប្រុសផងទាំងឡាយយើងបបួលគ្នា
មកសរសើរ   តម្កើងព្រះគុណ  មកសរសើរតម្កើងព្រះគុណ
ដែលមានគុណធ្ងន់ព្រះករុណា។ 
    
២- យើងសូមសរសើរព្រះអង្គ    ដែលព្រមយាងចុះមកក្នុងលោកា
ដោយព្រះហឬទ័យស្នេហា   លះឋានសួគា៍មកកើតជាមនុស្ស 
គឺព្រះយេស៊ូវ  ដែលជួយសង្គ្រោះ   ព្រមស្លាប់ជាជំនួសរូបយើងរាល់គ្នា
សូមសរសើរ     តរម្កីងព្រះគុណ   សូមសរសើរតម្តើងព្រះគុណ
ដែលមានគុណធ្ងន់ព្រះករុណា។  
      
៣- អង្គព្រះវិញ្ញាណទ្រង់នាំ       ឱ្យយើងខិតខំដើរទៅឋានសុខ
ពុះពារឧបស័គ្គរាំងមុខ    ទោះបីមានទុក្ខលំបាកយ៉ាងណា
ធ្វើតាមតែអ្វីៗ   ដែលព្រះបញ្ជា    ទ្រង់គង់ជាមួយួយើងតាមព្រះសន្យា
សូមសរសើរ    តម្កើងព្រះគុណ   សូមសរសើរ តម្កើងព្រះគុណ
ដែលមានគុនធ្ងន់ព្រះករុណា ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំវិលមកវិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 201

អរព្រះ​គុណ​ព្រះ​ជាម្ចាស់ ព្រះគុណព្រះអស្ចារ្យ # 152

សូម​ថ្លែង​ប្រាប់​រឿង​ពី​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 147

មាន​តែ​ទុកចិត្ត​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 83

គួរ​សរសើរ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 136

ព្រះយេស៊ូវគ្រីស្ទជាផ្លូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 136

អ្នក​ហៀប​នឹង​ត្រូវ​ចិត្ត​ហើយ ទំនុក​តម្កើង # 95

ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ ទំនុក​ខ្មែរ​បរិសុទ្ធ # 24

សូម​ឈើ​ឆ្កាង​ព្រះ​គ្រីស្ទ ទំនុក​តម្កើង # 26

មក​យើង​អបអរ​សា​ទរ​ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 28