ខ្ញុំដើរតាមទ្រង់

១- ខ្ញុំដើរតាមទ្រង់      តាមទ្រង់ដោយជាប់ប្រកិតពីក្រោយ     ជួនជើងចុករោយ
ថ្លោះធ្លោយជំពប់ដួល     ជួនចិត្តរាយមាយប្រែលប្រួល       រារែកច្រាស់ជ្រួល
វិះដួលតាមលោកិយ    បានដើរតាមទ្រង់រាល់ថ្ងៃ     ដោយទុកចិត្តឥតសង្ស័យ
ភ្នែកខ្ញុំរំពៃ      ផ្តោតតាមទ្រង់មួយ      ព្រះអង្គតែងជួយឱ្យដើរដោយសុខ ។

២- ខ្ញុំដើរតាមទ្រង់       តាមទ្រង់រៀងរាល់ថ្ងៃដោយតត្រុក       ទ្រង់យាងនាំមុខ
ខ្ញុំសុខចិត្តដើរក្រោយ          ទោះបីខ្ញុំជាមនុស្សខ្សោយ        យ៉ាងណាក៊៏ដោយ
ទ្រង់ជួយផ្តល់កម្លាំង      ខ្ញុំលែងជែងដើរប្រណាំង    ឬដើរជៀសទ្រង់ទៅម្ខាង
ឈប់តាមកម្លាំង        អំណាចចិត្តខ្លួន      ទីអាងមាំមួន     គឺព្រះយេស៊ូវ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មាន​តែ​ឈាម​វិសេស​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 109

ព្រះ​អង្គ​មាន​សោ​ភ័ណ្ឌ​ភាព​រក​ថ្លែង​មិន​​បាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 80

ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ ទំនុក​ខ្មែរ​បរិសុទ្ធ # 23

ឱ ថ្វាយ​បង្គំ​ក្សត្រ ទំនុក​តម្កើង # 3

មាន​ពន្លឺ​ក្នុង​ចិត្ត​ខ្ញុំ​ហើយ ទំនុក​តម្កើង # 130

ព្រះ​យេស៊ូវ​ស្រ​ឡាញ់ ទំនុក​តម្កើង # 154

ព្រះ​យេស៊ូវ ព្រះ​នាម​ពី​រោះ​ពិត ទំនុក​តម្កើង # 128

សូមទ្រង់ប្រទានពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 268

សូម​ទ្រង់​ផ្លាស់​ចិត្ត​ខ្ញុំ​ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 92

ខ្ញុំទុកចិត្តលើទ្រង់ហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 208