ពេលទ្រង់តាំងរាជ្យ

១- ព្រះយេស៊ូវគ្រីស្ទ    ទ្រង់នឹងតាំងរាជ្យ     ដោយឬទ្ឋិអំណាច    មានតេជល្បី
រាជ្យទ្រង់តាំងឡើង   គ្រប់គ្រងលើលោកិយ   គ្រប់សត្វនិងមនុស្សប្រុសស្រី 
បានក្តីសុខក្សេមក្សាន្ត  ។ 

២- រាជ្យតាំងឡើងហើយ    មានភាពរុងរឿង    ផែនដីថ្កុំថ្កើង     ដូចសួគ៌វិមាន
ទាំងពួកបរិសុទ្ធ       បានរុងរឿងថ្កើងថ្កាន       ដ្បិតព្រះទ្រង់ប្រោសប្រទាន
ឯកសិទ្ធធំឧត្តម  ។ 

៣- ក្នុងរាជ្យព្រះអង្គ        មានសន្តិភាព       គ្មានអំពើបាប       កំផិតលួចបន្លំ
មានតែសុចរិត        ដ្បិតអង្គទ្រង់ជាធំ      ហើយទ្រង់ធ្វើការដឹកនាំ
ដោយឫ្ញទ្ធិដំបងដែក  ។ 

៤- នគរទ្រង់ធំ       ពេញសព្វលោកិយ       វាតទីធីំក្រៃ      ទ្រង់ជាក្សត្រឯក
ដ្បិតទ្រង់មានជ័យ       រាស្ត្រទ្រង់អាចពឹងផ្អែក      ហើយឱ្យទទួលចំណែក
ក្នុងរាជ្យដ៍ឋិតថេរ  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

មើល​ព្រះ​អង្គ​យាង​មក ទំនុក​តម្កើង # 58

ដំណើរគ្រីស្ទជន ទំនុក​ខ្មែរ​បរិសុទ្ធ # 156

រាត្រីណូអែល ទំនុក​ខ្មែរ​បរិសុទ្ធ # 42

ចិត្តខ្ញុំសព្វថ្ងៃ ទំនុក​ខ្មែរ​បរិសុទ្ធ # 125

ដើរតាមព្រះឧត្តម ទំនុក​ខ្មែរ​បរិសុទ្ធ # 157

ឱសេចក្តីស្រឡាញ់របស់ព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 32

រស់ក្នុងគ្រួសារនៃព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 240

ព្រះ​ទ្រង់​ល្អ​ណាស់ ព្រះគុណព្រះអស្ចារ្យ # 108

ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​មិន​តប ទំនុក​តម្កើង # 173

គឺ​ព្រះ​យេស៊ូវ​តែ​មួយ ទំនុក​តម្កើង # 110