សូមទ្រង់យាងមកវិញ

១- ព្រះយេហូវ៉ាអើយ   កុំបន្ទោសឡើយក្នុងកាលទ្រង់ខ្ញាល់   សូមកុំផ្ចាញ់ផ្ចាល
ពេលទូលបង្គំខុសធ្លោយ     ខ្ញុំនៅទន់ខ្សោយ        តែសូមទ្រង់ប្រណីមេត្តា
សូមប្រោសឱ្យរួចទុក្ខា       ដ្បិតអីចិន្តាខ្ញុំសែនរែងកង្វល់  ។
ព្រលឹងទូកបង្គំ   ថប់បារម្ភ   ចាំមើលផ្លូវទ្រង់មកដល់   រងទុក្ខអំពល់   
មេល្បួងតទល់   កៀងឱ្យធ្លាក់ក្នុងអន្ទាក់   ។

២- សូមទ្រង់យាងមកវិញ   ទើបផុតទោម្នេញដោយខ្មាំងឡោមស្ទាក់   ខ្ញុំសង្ឃឹមជាក់
ថាទ្រង់ប្រោសដល់ព្រលឹង     ខ្ញុំនៅទន្ទឹង    រងចាំថ្ងៃទ្រង់ប្រោសរស់ឡើង  
ពួកស្លាប់មិនលើកតម្កើង ព្រះនាមទ្រង់ឡើងនៅឋានឃុំព្រលឹង  ។
ឱព្រះអម្ចាស់អើយ  ទ្រង់ឈ្នះហើយខ្ញុំយកទ្រង់ជាទីពឹង  ជួយដោះព្រលឹង
ថ្ងៃមួយខ្ញុំនឹង  ទទួលទ្រង់យាងមកមិនខាន ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ពន្លឺ​នៃ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 99

ព្រះ​អង្គ​ស្រ​លាញ់​ខ្ញុំ​ឥត​រសាយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 81

យើងជួបជុំគ្នា ទំនុក​ខ្មែរ​បរិសុទ្ធ # 255

ព្រះគ្រីស្ទទ្រង់រស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 54

ព្រះយេស៊ូវទ្រង់បានមក ទំនុក​ខ្មែរ​បរិសុទ្ធ # 152

សូមទ្រង់ប្រទានពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 268

សូមទ្រង់ប្រទានក្តីសុខ ទំនុក​ខ្មែរ​បរិសុទ្ធ # 222

ចូរ​ចុះ​ចូល​តាម​ព្រះ​ហឫទ័យ ទំនុក​តម្កើង # 162

រស់ដោយព្រះវិញ្ញាណបរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 88

ខ្ញុំបានរស់ហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 124