ព្រះគ្រីស្ទទ្រង់រស់

១-     ព្រះគ្រីស្ទទ្រង់រស់         ព្រះគ្រីស្ទទ្រង់រស់      រស់ឡើងវិញហើយ        ស្ទួន
         សពទ្រង់មិននៅទៀតឡើយ   ឱបងប្អូនអើយមកផ្នូររកអ្វី  ?         ស្ទួន

២-     ព្រះគ្រីស្ទទ្រង់រស់        ព្រះគ្រីស្ទទ្រង់រស់         រស់មានសិរី                ស្ទួន
         អ្នកមិនចាំទេ់ឬអី         ថាថ្ងៃទីបីទ្រង់រស់វិញពិត            ស្ទួន

៣-     ព្រះគ្រីស្ទទ្រង់រស់        ព្រះគ្រីស្ទទ្រង់រស់       រស់មានឥទ្ធិឫទ្ធិ        ស្ទួន
          ការសង្គ្រោះសំរេចពិត    ទ្រង់ប្រោសលោះមិត្តពីមច្ចុរាជ            ស្ទួន

៤-     ព្រះគ្រីស្ទទ្រង់រស់      ព្រះគ្រីស្ទទ្រង់រស់      រស់មានអំណាច        ស្ទួន
         ក្តីស្លាប់បាក់បបខ្លបខ្លាច      ចុះចាញ់អំណាចរបស់ព្រះអង្គ        ស្ទួន

៥-     ព្រះគ្រីស្ទទ្រង់រស់       ព្រះគ្រីស្ទទ្រង់រស់       ឱពួកស្មោះត្រង់           ស្ទួន
       ចូរច្រៀងសរសើរព្រះអង្គ     ដែលទ្រង់គង់នៅជាមហាក្សត្រយើង          ស្ទួន

៦-     ព្រះគ្រីស្ទទ្រង់រស់      ព្រះគ្រីស្ទទ្រង់រស់      រាជ្យទ្រង់ថ្កុំថ្កើង            ស្ទួន
         ទ្រង់នឹងស្រង់រាស្ត្រទ្រង់ឡើង     ទៅឋានរុងរឿងគឺសួគ៌វិមាន           ស្ទួន 


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

តើ​អ្នក​ណា​អាច​ជួយ​ខ្ញុំ​បាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 66

រាត្រីណូអែល ទំនុក​ខ្មែរ​បរិសុទ្ធ # 42

សេចក្តីស្រឡាញ់ ទំនុក​ខ្មែរ​បរិសុទ្ធ # 261

មាន​តែ​ឈាម​វិសេស​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 109

សូមព្រះពរដល់គូរថ្មោងថ្មី ទំនុក​ខ្មែរ​បរិសុទ្ធ # 270

ចូរ​កាន់​ចិត្ត​ជឿ​ជាប់ ទំនុក​តម្កើង # 62

តើមានអ្វីសប្បាយជាង? ទំនុក​ខ្មែរ​បរិសុទ្ធ # 259

ខ្ញុំ​ឃើញ​ព្រះ​អង្គ​ជាប់​ឈើ​ឆ្កាង​នោះ ទំនុក​តម្កើង # 51

ព្រះទ្រង់​យាង​មក ទំនុក​តម្កើង # 60

សែនបីតិត្រេកអរ ទំនុក​ខ្មែរ​បរិសុទ្ធ # 249