ទ្រង់កាច់នំប៉័ងជីវិត

១-  ទ្រង់កាច់នំប៉័ងជីវិត     ឱព្រះអង្គអើយ      ចែកឱ្យសិស្សគ្រប់គ្នា
      ទ្រង់កាច់នំប៉័ងជីវិត     ឱព្រះអង្គអើយ     ចែកសិស្សគ្រប់គ្នា
      ខ្ញុំសូមទទួលទាន     ឱ្យស្កប់ចិន្តា         ណាម្ចាស់ជីវិត
      សូមទទួលទាន     ឱ្យស្កប់ចិន្តា         រាល់ពេលវេលា 
    ណាម្ចាស់ជីវិត។

២-     រាល់ថ្ងៃខ្ញុំសូមនឹកចាំ     ឱព្រះអង្គអើយ     ថាទ្រង់លះបង់ពិត
      រាល់ថ្ងៃខ្ញុំសូមនឹកចាំ     ឱព្រះអង្គអើយ     ទ្រង់លះបង់ពិត
      ទ្រង់ជានំប៉័ងព្រះ     ឱ្យបានជីវិត     ដល់មនុស្សបាត់បង់
      ជានំប៉័ងព្រះ     ឱ្យបានជីវិត            ព្រះប្រទានពិត 
    ដល់មនុស្សបាត់បង់។

៣-     ខ្ញុំយកនំប៉័ងមកកាច់     ឱព្រះអង្គអើយ     រំឭកពីព្រះអង្គ
      ខ្ញុំយកនំប៉័ងមកកាច់     ឱព្រះអង្គអើយ      នឹកពីព្រះអង្គ
      ចាំយាមរៀងរាល់ថ្ងៃ     ទន្ទឹងចាំទ្រង់     យាងមកទទួល
      ចាំយាមរាល់ថ្ងៃ     ទន្ទឹងចាំទ្រង់     ចាំពេលព្រះអង្គ 
    យាងមកទទួល ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​អង្គ​ដ៏​ជួយ​ដោះ​ទុក្ខ ទំនុក​តម្កើង # 68

នៅថ្ងៃមួយ ទំនុក​ខ្មែរ​បរិសុទ្ធ # 145

យើង​ខ្ញុំ​ដើរ​ទៅ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 138

ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 297

មាន​ឈើ​ឆ្កាង​ដ៏គួរ​ស្បើម ទំនុក​តម្កើង # 42

ព្រះ​ចេស្ដា​ទ្រង់​ព្យាបាល ព្រះគុណព្រះអស្ចារ្យ # 110

សូមអរព្រះគុណដល់ព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 107

កូនមានកំហុសចំពោះបិតា ទំនុក​ខ្មែរ​បរិសុទ្ធ # 216

ចូរ​រំលែក​ពេល​រាល់ថ្ងៃ ទំនុក​តម្កើង # 74

ចូរមកឯខ្ញុំ ទំនុក​ខ្មែរ​បរិសុទ្ធ # 98