ព្រះគ្រីស្ទទ្រង់ឈ្នះ

១- ព្រះគ្រីស្ទជាព្រះនៃខ្ញុំ        ខ្ញុំត្រូវតែដើរតាមព្រះអង្គ       ស្ទួន
ព្រោះអីអារក្សវាខំល្បួងល្បង        វាមានបំណងឱ្យខ្ញុំចុះចាញ់          ស្ទួន

២- ខ្ញុំមាំនព្រះគង់ជាមួយ           ទ្រង់ទុកខ្ញុំជាមិត្តសម្លាញ់          ស្ទួន
ទោះបីអារក្សវាខំផ្ចាលផ្ចាញ់        ខ្ញុំមានព្រះគ្រីស្ទជាព្រះទ្រង់ឈ្នះ      ស្ទួន

៣- ខ្ញុំយកទ្រង់ជាថ្មដា                 ដ្បិតទ្រង់មានឫទ្ធីតេជ          ស្ទួន
ទ្រង់បានដណ្តើមយកជ័យជំនះ    បានឈ្នះលើម្ចាស់សេចក្តីងងឹត         ស្ទួន

៤- សាតាំងជាមេលើបាប           ប្រឆាំងដរាបនឹងម្ចាស់ជីវិត        ស្ទួន
វាចង់បានខ្ញុំជាចំណុះពិត    ដើម្បីបម្រើបំណងចិត្តវា        ស្ទួន

៥- ព្រះគ្រីស្ទទ្រង់បានស្រឡាញ់     ទ្រង់ស៊ូប្តូរបង់ព្រះជន្មា       ស្ទួន
ទុកជាថ្លៃលោះរូបយើងគ្រប់គ្នា    ឱ្យរួចផុតពីអំណាចក្តីស្លាប់          ស្ទួន

៦- ខ្ញុំយកទ្រង់ជាពុំនាក់             ហើយខំដើរតាមអស់ទាំងច្បាប់         ស្ទួន
ទ្រង់តែងដោះខ្ញុំឱ្យរួចយ៉ាងឆាប់ ដ្បិតទ្រង់បានឈ្នះលើសាតាំងហើយ     ស្ទួន


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ចម្រៀង​ស្វា​គមន៍ ព្រះគុណព្រះអស្ចារ្យ # 50

នាមព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 289

ឱ សូម​ទទួល​ខ្ញុំ​ផង ទំនុក​តម្កើង # 116

ខ្ញុំ​នៅ​ព្រះ​ហស្ថ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 172

ព្រះ​អង្គ​សង្គ្រោះ​នៃ​ឯង​ទ្រង់​យាង​មក ទំនុក​តម្កើង # 61

អ​ធិស្ឋាន​សំ​រាប់​កម្ពុជា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 98

ព្រះ​អង្គ​អើយ​ ទ្រង់​ស្រ​ឡាញ់​យូរលង់ ទំនុក​តម្កើង # 119

ទ្រង់ជាព្រះពិតតែមួយព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 6

តាំង​ពី​ខ្ញុំ​បាន​សង្គ្រោះ ទំនុក​តម្កើង # 100

ព្រះ​គុណ​អស្ចារ្យ ទំនុក​តម្កើង # 97