ទ្រង់ជួយមិនដែលខាន

១-     តាំងតែពីខ្ញុំបានជឿព្រះអង្គ    មានសេចក្តីទុក្ខល្បួងល្បងជាញយៗ
      តែទ្រង់មានព្រះហឫទ័យស្មោះ   ជួយដល់ខ្ញុំមិនឱ្យធ្លោយ   
    ដោយទ្រង់មិនបណ្តោយ     ឱ្យល្បួងហួសកម្លាំង  
    ទ្រង់រៀបផ្លូវឱ្យជៀសឧបសគ្គដែលរារាំង នាំខ្ញុំផុតគ្រោះថ្នាក់។

២-     ខ្ញុំសំរេចចិត្តដើរតាមព្រះអង្គ      មានខ្មាំងបៀតបៀនប៉ុនប៉ងធ្វើឱ្យអាក់
    គំរាមកំហែងលោមបញ្ឆោត   ធ្វើឱ្យខ្ញុំបែរចិត្តគ្រាក   
    ចោលទ្រង់ព្រោះលំបាក    នៅតាមផ្លូវទៅមុខ    
    តែព្រះអង្គដឹកដៃខ្ញុំជាប់   ទទួលផ្ទុកការលំបាកជួសខ្ញុំ ។

៣-     ខ្ញុំសំរេចចិត្តធ្វើការថ្វាយព្រះ      កិច្ចការសាច់ឈាមចង់ឈ្នះការឧត្តម
    មេល្បួងឡោមព័ទ្ធខ្ញុំជុំជិត      តែទ្រង់បានការពារខ្ញុំ
    រងជាប់មិនបារម្ភ    ជួយខ្ញុំគ្រប់ទាំងអស់  
    ការបានសំរេចយកជោគជ័យ  ដ្បិតទ្រង់ស្មោះ  ជួយខ្ញុំមិនដែលខាន ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ចូរចាំយាម ទំនុក​ខ្មែរ​បរិសុទ្ធ # 185

ខ្ញុំលីឈើឆ្កាងដោយចិត្តស្មោះត្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 212

មាន​តែ​ឈាម​វិសេស​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 109

បិតា​នៃ​មនុស្ស​លោក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 73

ទ្រង់លោះខ្ញុំរួចពីបណ្តាសា ទំនុក​ខ្មែរ​បរិសុទ្ធ # 230

សូម​បង្កើត​ចិត្ត​​ស្អាត់​ក្នុង​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 95

ចម្រៀង​លា​គ្នា ទំនុក​ខ្មែរ​បរិសុទ្ធ # 304

ត្បូងទ្រង់រើស ទំនុក​ខ្មែរ​បរិសុទ្ធ # 250

តើអ្នកចង់បានជាស្អាតឬទេ? ទំនុក​ខ្មែរ​បរិសុទ្ធ # 108

ចម្រៀងផ្សាយដំណឹង ទំនុក​ខ្មែរ​បរិសុទ្ធ # 170