ត្បូងទ្រង់រើស

១-     មុនជឿព្រះអង្គ    នោះខ្ញុំជាត្បូងមួយគ្រាប់កប់ដី    ស្ទួន
         កប់ក្នុងបាបជ្រៅក្រៃ      តែមានមួយថ្ងៃទ្រង់ជីកយកបាន   ។

២-     បើគ្មានព្រះអង្គ             ខ្ញុំពិតជាត្បូងឥតអ្នករាប់អាន    ស្ទួន
          រស្មីមិនដែលមាន           តែទ្រង់ឆ្នៃប៉ាន់ទើបឆ្លុះពន្លឺ          ។ 

៣-     ទ្រង់កាត់ឆិតជ្រុង         ខាត់ឱ្យរលោងចេញរស្មីភ្លឺ          ស្ទួន
          ទ្រង់ប្រើពេលផ្ចង់ធ្វើ       ឆាបខាត់ឡើងភ្លឺជាត្បូងយ៉ាងខ្ញង់  ។ 

៤-     ខ្ញុំដឹងប្រាកដ      ថាខ្ញុំទ្រាំអត់ពេលជឿព្រះអង្គ           ស្ទួន
         ទុក្ខលំបាកល្បួងល្បង      ការបៀតបៀនផងគួរឱ្យតក់ស្លុត   ។ 

៥-     ខ្ញុំស៊ូទ្រាំទ្រ       ព្រោះមានអំណរក្នុងចិត្តបរិសុទ្ធ            ស្ទួន
         ដ្បិតខ្ញុំដឹងប្រាកដ      ថាដល់កំណត់ទ្រង់លើកខ្ញុំឡើង    ។ 

៦-     ទ្រង់លើកត្បូងតាំង      ឱ្យរស្មីចាំងលើម្កុដថ្កុំថ្កើង         ស្ទួន
         នៅឋានសួគ៌រុងរឿង      ទ្រង់តាំងខ្ញុំឡើងឱ្យភ្លឺអស់កល្ប  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

សូម​យាង​មក​ស្ថិត ទំនុក​តម្កើង # 167

ខ្ញុំ​ចូល​តាម​ទ្វារ​ព្រះ​អង្គ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 4

កម្ពុជាសរសើរព្រះ ព្រះគុណព្រះអស្ចារ្យ # 1

ឱ បេ​ថ្លេហិម ភូមិ​ស្ងួន​ភ្ងា ទំនុក​តម្កើង # 38

ម្ចាស់​ផែន​ដី ព្រះគុណព្រះអស្ចារ្យ # 125

ដូច​ជា​ទន្លេ​ហូរ​គ្រឿន ទំនុក​តម្កើង # 10

កា​លែប​ឃើញ​ព្រះ​អង្គ ទំនុក​តម្កើង # 90

ព្រះទ្រង់​យាង​មក ទំនុក​តម្កើង # 60

ឱព្រះដ៏ជាមហាក្សត្រ ទំនុក​ខ្មែរ​បរិសុទ្ធ # 13

ព្រះយេស៊ូវគ្រីស្ទជាផ្លូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 136