តើអ្នកចង់បានជាស្អាតឬទេ?

១- តើអ្នកចង់បានជាស្អាតឫទេ?       កុំនៅគិតគ្នេហ៍នាំឱ្យខកអី
ព្រះយេស៊ូវរង់ចាំប្រោសអ្នកថ្លៃ      ចូលមកឃ្មាតខ្មីឯព្រះអង្គចុះ  ។

២- ទ្រង់ប្រោសរោគឃ្លង់ស្រកីអណ្តែង      ឆ្កួតស្កន់កាច់ឯងដួលឥតងើបសោះ
រោគខ្វិនថ្លង់ខ្វាក់អារក្សនាំឆ្ពោះ         ផ្នូរខ្មោចឯណោះឱ្យស្លាប់តាយហោង  ។ 

៣- រោគនៅខាងក្នុងឥតដឹងខ្លួន        ចិត្តធំគ្មានទ្វេអួតអាងកន្លង
ក៏កាចសាហាវឈ្លានពានអ្នកផង       លោភលន់ប៉ុនប៉ងតែទ្រព្យលោកិយ  ។

៤- ព្រះអង្គប្រោសអ្នកឱ្យជាស្រឡះ    ប្រញាប់រូតរះតើស្ទាក់ស្ទើរអី
បើអ្នកចង់ចូលមកឃ្មាតខ្មី           ទ្រង់មានខន្តីហើយស្រឡាញ់មនុស្ស  ។

៥- ព្រះអង្គតែងប្រោសមិនចោលអ្នកទៅ      អ្នកនឹងរស់នៅបើព្រះអង្គលោះ
ពីអំណាចស្លាប់ជៀសមិនផុតសោះ      ទ្រង់ស្រាយហើយអស់គ្មានសេសសល់អ្វី។

៦- ទ្រង់ប្រោសអ្នកជាស្អាតរោគបាបកម្ម  ដែលមានប្រចាំគ្រប់មនុស្សស្រុសស្រី  
បើបានជាស្អាតក៏មានសេរី             រងចាំថ្ងៃទ្រង់មកយកទៅ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ស​ជាង​ហិមៈ ទំនុក​តម្កើង # 113

ខ្ញុំរស់ដោយសារព្រះគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 86

ខ្ញុំ​ទុកចិត្ត​ជឿ ឱ​ព្រះ​យេ​ស៊ូវ​អើយ ទំនុក​តម្កើង # 71

ណូអែលបរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 38

មាន​តែ​ទុកចិត្ត​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 83

មានព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 112

សូមទ្រង់ប្រោសឱ្យរសាយ ទំនុក​ខ្មែរ​បរិសុទ្ធ # 194

យើងជួបជុំគ្នា ទំនុក​ខ្មែរ​បរិសុទ្ធ # 254

ព្រះ​យេស៊ូវ​អើយ ខ្ញុំ​ពឹង​ព្រះ​អង្គ ទំនុក​តម្កើង # 169

ព្រះអម្ចាស់មិនបំភ្លេចឡើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 106