ឱ្យត្រូវសេចក្តីល្បួង

១- ជួនកាលព្រះអម្ចាស់        បើកឱ្យកើតមានសេចក្តីល្បួង
មកដល់យើងតែម្តង          ប្រយោជន៍ឱ្យយើងចេះប្រុងប្រៀប
កាលណាការណ៍កើតឡើង       គួរយើងដឹងថាព្រះទ្រង់រៀប  
ផ្លូវឱ្យយើងជៀសបាប     ក្រែងជំពប់ដួលហួសប្រមាណ   ។ 

២- ប្រៀបដូចត្របកភ្នែក         តើកំទេចចង់ចូលតាមណា
វាធ្មេចបិទការពារ              ខ្លាចមានការណ៍ចូលនាំរំខាន
ព្រះគង់នៅជិតកុំខ្លាច           គ្មានអ្វីអាចមកប៉ះពាល់បាន
កូនព្រះដឹងប្រមាណ            ដ្បិតយើងមានព្រះគង់ក្នុងខ្លួន ។ 

៣- ការល្បួងតែងកើតឡើង       ដោយសារយើងមិនប្រុងប្រយត្ន័
ចំណង់សាច់ឈាមរិត           ឱ្យដួងចិត្តត្រូវចាប់អង្រួន
ធ្លាក់ចូលក្នុងអន្ទាក់                 មានគ្រោះថ្នាក់ជំពប់ដួលផ្នួន
ចាក់ទម្លុះទាំងខ្លួន              មិនមាំមួនត្រូវអន្តរធាន ។

៤- ព្រះចង់ល្បងជំនឿ              ឱ្យយើងដើរអែបជាប់ព្រះអង្គ
មានការត្រូវពឹងទ្រង់           ដ្បិតព្រះអង្គជួយយើងមិនខាន
ល្បងជាប់ឡើងថ្នាក់ថ្មី          ថ្នាក់ពេញវ័យអាងជំនឿបាន
តាំងទ្រង់ទុកក្នុងប្រាណ         ល្បួងប៉ុន្មានយើងត្រូវជៀសផុត ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

សូមទ្រង់ប្រោសឱ្យរសាយ ទំនុក​ខ្មែរ​បរិសុទ្ធ # 194

ខ្ញុំចង់ធ្វើជាគ្រីស្ទាន ទំនុក​ខ្មែរ​បរិសុទ្ធ # 190

ការ​សង្គ្រោះ​កើត​ឡើង​ពី​កូន​ចៀម គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 40

ស​ជាង​ហិមៈ ទំនុក​តម្កើង # 113

ព្រះអង្គស្រឡាញ់រូបខ្ញុំឥតរសាយ ទំនុក​ខ្មែរ​បរិសុទ្ធ # 238

ព្រះគ្រីស្ទមានជ័យជំនះ ទំនុក​ខ្មែរ​បរិសុទ្ធ # 227

គ្រប់​ទាំង​អស់​ខ្ញុំ​ថ្វាយ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 159

នែ អស់​អ្នកដែល​ស្រេក​ឃ្លាន ទំនុក​តម្កើង # 70

ចិត្ត​ខ្ញុំ​ជឿ​ពឹង​ព្រះ​អង្គ ទំនុក​តម្កើង # 85

ខ្ញុំចង់នៅជិតព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 213