ទ្រង់ឃ្វាលខ្ញុំពិត

១-     ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលនៃខ្ញុំ      ស្ទួន
          ឥតភ័យបារម្ភ ដ្បិតទ្រង់នាំដើរទៅមុខ      ដើរទៅមុខ    
          ទៅរកស្មៅខ្ចីទីគ្មានសត្វអ្វីនៅចាំធ្វើទុក្ខ      ស្ទួន
         ទ្រង់យាងនាំមុខ មិនឱ្យខ្ញុំភ្លាត់ទាសចេញឆ្ងាយ  ទាសចេញឆ្ងាយ ។

២-     ទ្រង់ឱ្យខ្ញុំសម្រាកនៅវាលស្មៅលំហើយ       ស្ទួន  
          កំសាន្តទុក្ខស្បើយ    ដោយព្រនង់ហើយនិងតំបង  និងតំបង  
          ទ្រង់នាំខ្ញុំទៅតម្រង់សំដៅទឹកហូរថ្លាឆ្វង់          ស្ទួន
          ក៏កែតម្រង់ព្រលឹងខ្ញុំផងល្អឡើងវិញ      ល្អឡើងវិញ   ។

៣-     ទោះសេចក្តីស្លាប់តាមជាប់កៀកកិតប្រដេញ      ស្ទួន
         ហ៊ុំព័ទ្ធជុំវិញ ក៏គ្មានទោម្នេញអ្វីទាំងអស់     អ្វីទាំងអស់ 
         ទ្រង់គង់ជាមួយ ជួយដោះទុក្ខព្រួយមិនឱ្យមានគ្រោះ        ស្ទន្ទួ
         ទ្រង់ជួយដោយស្មោះ ថែទាំឥតខ្ចោះដោយករុណា ដោយករុណា។

៤-     គឺជាព្រះគុណនិងក្តីសប្បុរសមេត្តា    ស្ទួន
         គ្រប់ពេលវេលា  ទ្រង់ផ្តល់ហូរហៀរលើសប្រមាណ  លើសប្រមាណ 
         ទ្រង់ឱ្យខ្ញុំចូលទទួលទីលានទ្រង់រៀបជាឋាន      ស្ទួន
          ខ្ញុំនៅសុខសាន្ត  លើសួគ៌វិមានអស់កល្បអើយ  អស់កល្បអើយ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ទ្រង់​ប្រា​ថ្នា​ផល​ផ្លែ​មួយ​ទៀត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 69

ណូអែលបរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 38

ព្រះគ្រីស្ទមានជ័យជំនះ ទំនុក​ខ្មែរ​បរិសុទ្ធ # 227

ព្រះ​គ្រីស្ទ​ជា​ម្ចាស់​ខ្ញុំ​អើយ ទំនុក​តម្កើង # 25

ខ្ញុំ​បាន​សម្រេច​ចិត្ត ព្រះគុណព្រះអស្ចារ្យ # 19

ទឹករស់ពីឋានសួគ៌ា ទំនុក​ខ្មែរ​បរិសុទ្ធ # 100

ទ្រង់ទៅរៀបកន្លែងឱ្យយើង ទំនុក​ខ្មែរ​បរិសុទ្ធ # 144

ព្រះ​អង្គ​លោះ​ខ្ញុំ​ហើយ ទំនុក​តម្កើង # 98

រហូត​ពេល​ព្រះ​អង្គ​យាង​មក​វិញ ព្រះគុណព្រះអស្ចារ្យ # 133

សរសើរព្រះគុណ ទំនុក​ខ្មែរ​បរិសុទ្ធ # 15