ខ្ញុំត្រូវតែទៅ

១-     ភូមិភាគឯនាយ     មានចៀមខ្ចាត់ខ្ចាយក្នុងទីរហោឋាន
         កំពុងវង្វេងធ្លាក់ក្នុងហ្វូងស្វាន         ពួនស្ទាក់ចាប់ប្រាណធ្វើជារំពារ។

២-     ចៀមឥតគង្វាល        តែលតោលកណ្តាលព្រៃរងវេទនា
          ភ័យព្រួយស្លុតព្រោះគ្មានអ្នកការពារ    មិនដឹងពេលណារងចាំតែស្លាប់។ 

បន្ទរ-      ខ្ញុំត្រូវតែទៅប្រមូល       មកដាក់ក្នុងក្រោលដោយប្រឹងប្រញាប់
           កុំឱ្យយប់ទាន់ងងឹតព្រៃស្នាប់       ឃើញភ្លាមនាំឆាប់ទាន់ពេលនៅថ្ងៃ ។ 

៣-       ឱព្រះអង្គអើយ    ស្រេចតែទ្រង់ហើយ សូមទ្រង់ដឹកដៃ    នាំមុខចេញទៅ
    ទោះកាត់ព្រឹក្សព្រៃ      កៀងចៀមដាច់ឆ្ងាយ          ចូលក្នុងក្រោលទ្រង់ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះ​គុណ​អស្ចារ្យ ទំនុក​តម្កើង # 97

ខ្ញុំ​ចង់​ធ្វើ​ដូច​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 161

ខ្ញុំ​ចុះ​ចូល​ពេញ​ទី ទំនុក​តម្កើង # 158

ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​មិន​តប ទំនុក​តម្កើង # 173

សូមចូលពឹងជ្រក ទំនុក​ខ្មែរ​បរិសុទ្ធ # 189

សូមទ្រង់ប្រទានពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 268

ខ្ញុំត្រូវតែទៅ ទំនុក​ខ្មែរ​បរិសុទ្ធ # 166

សេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 187

ទ្រង់នាំខ្ញុំខ្ខស់ឡើង ទំនុក​ខ្មែរ​បរិសុទ្ធ # 151

ថ្ងៃសុក្រព្រះគ្រីស្ទសុគត ទំនុក​ខ្មែរ​បរិសុទ្ធ # 52