ជួប​គ្នា​ទៀត

១- សូម​អ្នក​នៅ​ជាប់​ក្នុ​ង​ព្រះ​គុណ     ដោយ​អត់​ធន់​ក្នុង​ការ​ទុក្ខ​លំបាក
ចូរ​សង្ឃឹម​ទ្រង់​ជា​ពំនាក់     តាម​ទ្រង់​ជាក់​ផ្លូវ​ព្រះ​នៃ​យើង ។
ជួប​គ្នា​ទៀត  ជូប​ទៀត​ដល់​កំណត់    ពេល​សន្មត់​ទ្រង់​លើក​យើង​ឡើង
ជួប​មិន​ខាន​នៅ​ឋាន​ថ្កុំ​ថ្កើង    ពេល​នេះ​យើង​ឃ្លាត​ទាំង​អាល័យ ។

២- ពេល​នេះ​យើង​ឃ្លាត​សាច់​ឈាម​បាន​   តែ​វីញាណ​នៅ​ជួប​គ្នា​រាល់​ថ្ងៃ
ក្នុង​ព្រះ​គ្រីស្ទ​រួម​ខាង​និស្ស័យ    ចិត្ត​ភក្តី​ដោយ​សារ​ព្រះ​អង្គ ។
ជូប​គ្នា​ទៀត​  ជួប​ទៀត​ដល់​កំណត់    ពេល​សន្មត់​ជួប​ទៀប​ព្រះ​ជង្គ
ជួប​លែង​ឃ្លាត​អស់​កល្ប​យូរ​លង់    ដោយ​ព្រះ​អង្គ​បាន​ខ្ចាយ​លោហិត​ ។

៣- សូម​ព្រះ​អម្ចាស់​សេច​ក្តី​ស្រលាញ់​    ជួយ​បំពេញ​ឲ្យ​ចិត្ត​ស្រលាញ់​ពិត​
ស៊ូ​លះ​បង់​ឈោង​យក​ជីវិត   ថ្ងៃ​នោះ​ពិត​ជា​ជួប​មិន​ខាន ។
ជួប​គ្នា​ទៀត  ជួប​ទៀត​ដល់​កំណត់    ពេល​សន្មត់​ថ្ងៃ​ទ្រង់​ប្រោស​ប្រាណ
សូម​អ្នក​  «នៅ,ទៅ» ឲ្យ​បាន​សុខ​សាន្ត   ព្រះ​ប្រទាន​ចិត្ត​ជា​មេត្រី ។

កណត់​សម្គាល់ៈ  អ្នក​ទៅ​ច្រៀង​ពាក្យ​ «នៅ» អ្នក​នៅ​​ច្រៀង​ពាក្យ​ «ទៅ»


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

យប់​ដ៏​សុខ​សាន្ត ទំនុក​តម្កើង # 39

កូនអើយព្រះអង្គស្រឡាញ់អ្នក ទំនុក​ខ្មែរ​បរិសុទ្ធ # 273

ឱ ថ្ងៃ​សប្បាយ ទំនុក​តម្កើង # 129

នៅ​បៀត​ព្រះ​ហឫទ័យ​ព្រះ ទំនុក​តម្កើង # 11

គុណព្រះ ទំនុក​ខ្មែរ​បរិសុទ្ធ # 12

កុំ​ខ្លាច​អី​ខ្ញុំ​នាំដំ​ណឹង​ល្អ ព្រះគុណព្រះអស្ចារ្យ # 10

ខ្ញុំត្រូវតែទៅ ទំនុក​ខ្មែរ​បរិសុទ្ធ # 166

ឱព្រះដ៏ជាមហាក្សត្រ ទំនុក​ខ្មែរ​បរិសុទ្ធ # 13

ក្រុម​បរិសុទ្ធ​មាន​ទី​តាំង​នៅ ទំនុក​តម្កើង # 30

ដោយព្រះវិញ្ញាណយាង​មក​សណ្ឋិត ទំនុក​ខ្មែរ​បរិសុទ្ធ # 87