ឱព្រះដ៏ជាមហាក្សត្រ

១-    ឱព្រះដ៏ជាមហាក្សត្រ         យើងខ្ញុំប្រតិបត្តតម្កើងព្រះនាម ។
២-    ចិត្តកូនទាំងអស់ជឿតាម        លើកតាំងព្រះនាមនៃព្រះដ៏រស់ ។
៣-     ដោយចិត្តភក្ដីដ៏ស្មោះ        យើងខ្ញុំទាំងអស់សូមថ្លែងប្រកាស់ ។
៤-    សរសើរនូវឫទ្ធិអម្ចាស់        ដែលយើងឃើញច្បាស់ពីក្ដីករុណា ។
៥-    សណ្ដោសដល់គ្រប់កិច្ចការ    ពីព្រះបិតាដល់បុត្រប្រុសស្រី ។
៦-    ព្រះអង្គតែងតែប្រណី        ករុណប្រពៃប្រោសអស់មនុស្សជាតិ ។
៧-    កូនសូមប្រកាសប្រាប់ញាតិ    កូនបានរស់ទៀតដោយស្នាដៃទ្រង់ ។
៨-    ព្រះអង្គទ្រង់នាំដំរង់        លើកថ្កើងអ្នកបញ្ចង់អ្នកដួលទាំងអស់ ។
៩-    ភ្នែកយើងរង់ចាំដ៏ស្មោះ        ពីក្ដីសប្បុរសនៃវបិតា ។
១០-  ព្រះអង្គប្រទានអាហារ        តាមក្ដីត្រូវការដល់អ្នកឃ្លានណាស់ ។ 
១១-  ប្រទាននូវឫទ្ធតេជៈ        សង្រ្គោះជាក់ច្បាស់អ្នកអំពាវទ្រង់ ។
១២-  ព្រះអង្គការពារតំរង់        ពួកយើងស្មោះត្រង់ទទ្រង់លើកដំកើង ។
១៣-​ ឱព្រះអម្ចាស់នៃយើង        កូនសូមដំកើងដោយចិត្តបរិសុទ្ធ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ចូរ​ស្ដាប់​តាម​ទ្រង់ ទំនុក​តម្កើង # 91

ព្រះគ្រីស្ទទ្រង់ឈ្នះ ទំនុក​ខ្មែរ​បរិសុទ្ធ # 228

ព្រះ​គ្រីស្ទ​ទ្រង់​បាន​រស់​ឡើង​វិញ ទំនុក​តម្កើង # 54

គ្មានអ្វីកំបាំងនឹងទ្រង់សោះឡើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 129

មាន​ពន្លឺ​ក្នុង​ចិត្ត​ខ្ញុំ​ហើយ ទំនុក​តម្កើង # 130

គ្រប់​ពេល​ខ្ញុំ​អធិ​ស្ឋាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 55

ព្រះអង្គម្ចាស់ល្អ​ណាស់ ព្រះគុណព្រះអស្ចារ្យ # 118

នៅ​ទៀប​ឈើ​ឆ្កាង​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 43

រាល់​ពេល​រាល់​វេលា ទំនុក​តម្កើង # 170

ព្រះគង់ជាមួយយើង ទំនុក​ខ្មែរ​បរិសុទ្ធ # 248