ព្រះគ្រីស្ទមកប្រោស

១- ព្រះគ្រីស្ទមកប្រោស    ឱបងប្អូនអើយ    មនុស្សខ្វាក់ថ្លង់ គ
ខ្វិនឱ្យងើបឈរ    ឱបងប្អូនអើយ    ទោះគ្រប់រោគឈឺ ។

២- ព្រោះគេងងឹត    នោះទ្រង់យាងមក    ប្រោសឱ្យបានភ្លឺ
ថ្លង់ឱ្យស្តាប់ឮ   ប្រោសបានដោយជឿ    ឱ្យដឹងក្តីពិត  ។ 

៣- ព្រះគ្រីស្ទមកប្រោស   ឱបងប្អូនអើយ    ផ្តាច់ចំណងចិត្ត
អារក្សចងរឹត    ឱបងប្អូនអើយ  នាំឱ្យធ្វើបាប   ។

៤- គេឆ្កួតវង្វេង  នោះទ្រង់យាងមក    ប្រោសផ្តាច់យ៉ាងឆាប់
ឱ្យឈប់ធ្វើបាប    ធ្វើខ្លួនឱ្យស្លាប់   ដោយសារដៃឯង ។

៥- ព្រះគ្រីស្ទមកប្រោស      ឱបងប្អូនអើយ      រោគឃ្លង់គួរស្ញែង
ឆ្លងតាមពូជឯង   ឱបងប្អូនអើយ      តដល់កូនចៅ ។

៦- គ្រប់គ្នាមានបាប   នោះទ្រង់យាងមក  ប្រោសស្អាតត្រឹមត្រូវ
ដ្បិតអីគ្មានផ្លូវ   ណាទៀតតម្រូវ  ក្រៅពីឈាមទ្រង់  ។

៧- ព្រះគ្រីស្ទយាងមក  ឱបងប្អូនអើយ  ប្រោសមនុស្សស្លាប់បង់
ស្លាប់ព្រោះបាបផង   ឱបងប្អូនអើយ   ទ្រង់ប្រោសរស់ពិត   ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ទ្រង់លើក​ខ្ញុំ​ឡើង ព្រះគុណព្រះអស្ចារ្យ # 71

ចូរ​ទៅ​មុខ​ ពួ​ក​គ្រីស្ទាន ទំនុក​តម្កើង # 32

សរសើរ​ព្រះ​នាម​ទ្រង់ ទំនុក​តម្កើង # 131

ពន្លឺ​នៃ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 99

ទ្រង់ជាព្រះពិតតែមួយព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 6

សូម​ព្រះ​អង្គ​យាង​មក ទំនុក​តម្កើង # 2

ចូររៀបផ្លូវថ្វាយព្រះអម្ចាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 134

យើង​រួម​គ្នា​មក​តែ​មួយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 32

សេចក្តីសុខុមគង់មានដល់អ្នកចូលចិត្ត ទំនុក​ខ្មែរ​បរិសុទ្ធ # 121

ក្តី​ស្រលាញ់​ទ្រង់​សែន​ធំ​អស្ចារ្យ ព្រះគុណព្រះអស្ចារ្យ # 7