សេចក្តីសុខុមគង់មានដល់អ្នកចូលចិត្ត

១- សេចក្តីសុខុមគង់មានដល់អ្នកចូលចិត្ត   ព្យាយាមប្រព្រឹត្តដោយចិត្តជ្រះថ្លា
តាមបទបញ្ញត្តិរបស់ព្រះយេហូវ៉ា        ដើរតាមមាគ៌ានៃព្រះជាម្ចាស់ ។

២- បានសេចក្តីចម្រើនកើនកបសមដូចប្រាថ្នា        បីដូចព្រឹក្សាផល្លាដេរដាស  
នៅក្បែរផ្លូវទឹកមែកស្លឹកខៀវស្រស់លាស់ក្រាស់ចម្រើនដល់ម្ចាស់ឥតខ្វះភោគផល។

៣- មាគ៌ាទុរជនទុរន់ពេកពន់ប្រមាណ    ចិត្តឥតស្រាកស្រាន្តនាំប្រាណអំពល់
ដូច្នេះទុរជនត្រូវរងទុក្ខាកង្វល់    មិនដែលបានយល់ក្តីសុខក្សេមក្សាន្ត។ 

៤- តែបើទុរជនព្រមលះបាបធ្ងន់ចោលចេញ     ប្រែចិត្តថ្មីវិញគង់រួចបាបបាន
ព្រះអង្គអត់ទោសប្រោសចិត្តឱ្យបានស្រាកស្រាន្ត   ក្តីសុខុមមានដល់អ្នកចូលចិត្ត ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ចិត្ត​ខ្ញុំ​ស្រែក​ច្រៀង គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 54

ក្តី​ស្នេហ៍​ទ្រង់​អស្ចារ្យ ព្រះគុណព្រះអស្ចារ្យ # 6

ព្រះយេស៊ូវទ្រង់បានមក ទំនុក​ខ្មែរ​បរិសុទ្ធ # 152

ខ្ញុំជឿព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 118

គ្រប់​ចលនា​ខ្ញុំ​ធ្វើ ព្រះគុណព្រះអស្ចារ្យ # 37

ព្រះអម្ចាស់យេស៊ូវអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 210

ព្រះ​ចេស្ដា​ទ្រង់​ព្យាបាល ព្រះគុណព្រះអស្ចារ្យ # 110

ព្រះ​អង្គ​ស្រ​លាញ់​ខ្ញុំ​ឥត​រសាយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 81

ខ្ញុំសប្បាយណាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 258

ទ្រង់នឹងតាំងយើង ទំនុក​ខ្មែរ​បរិសុទ្ធ # 81