ខ្ញុំរស់ដោយសារព្រះគុណ

១- ខ្ញុំរស់ដោយសារព្រះគុណ       ទាំងចេះអត់ធន់ក៏ដោយសារម្ចាស់ថ្លៃ
ព្រះគ្រីស្ទទ្រង់ប្រោសប្រណី      ព្រះអង្គទ្របីដោយក្តីស្រឡាញ់
គឺដោយសារព្រះគុណហើយ  (ស្ទួន)     ប្រោសខ្ញុំធូរស្បើយក្តីល្បួងចុះចាញ់
ព្រះវិញ្ញាណទ្រង់ជួយបំពេញ      ផ្តល់ជីវិតវិញរស់ក្នុងអំណរ  ។ 

២- ខ្ញុំរស់ដោយសារព្រះគុណ       ទាំងចេះអត់ធន់ទោះមានភាពទាល់ក្រ
សង្ឃឹមមរតកដ៏ល្អ               លែងគិតរឿងក្រទ្រព្យធនលោកិយ
គឺដោយសារព្រះគុណពិត   (ស្ទួន )    បំផ្លាស់គំនិតសាច់ឈាមសព្វថ្ងៃ
ដោយចេស្តាមេល្បួងចាញ់ដៃ      ខ្ញុំមានជោគជ័យដោយអធិស្ឋាន ។

៣- ខ្ញុំរស់ដោយសារព្រះគុណ      ដូចមានគ្រប់គ្រាន់ចិត្តស្កប់លើសប្រមាណ
ព្រះគុណផ្តល់មិនដែលខាន         សង្គ្រោះខ្ញុំបានដោយសារជំនឿ
គឺដោយសារព្រះគុណទេ   (ស្ទួន )    នាំចិត្តឱ្យប្រែព្រមទទួលជឿ
ឥឡូវខ្ញុំរស់ដោយជំនឿ          ព្រះគុណទ្រង់ធ្វើមិនមែនខ្ញុំឡើយ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

សូមទ្រង់ចាក់ព្រះពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 269

ជ័យជំនះលើអារក្ស ទំនុក​ខ្មែរ​បរិសុទ្ធ # 239

ខ្ញុំ​អាច​ច្រៀង​ពី​ក្ដី​ស្នេហ៍​ទ្រង់​រហូត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 49

ចូរ​កាន់​ចិត្ត​ជឿ​ជាប់ ទំនុក​តម្កើង # 62

សូមទ្រង់ផ្ទុំលក់ដោយសុខសាន្ត ទំនុក​ខ្មែរ​បរិសុទ្ធ # 41

ចូរមកតាមទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 97

ព្រះ​អង្គ​មាន​ព្រះ​គុណ​ទូលាយ​ក្រៃ ទំនុក​តម្កើង # 105

ពិភព​ផែន​ដី​ចូរ​ស្រែក​ច្រៀង​ឡើង គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 50

មាន​តែ​ទុកចិត្ត​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 83

ចូរ​ទៅ​មុខ​ ពួ​ក​គ្រីស្ទាន ទំនុក​តម្កើង # 32