ព្រះបន្ទូលទ្រង់

១- ព្រះបន្ទូលទ្រង់មានឫទ្ធិអនេក   កសាងផ្ទៃមេឃ   មានពេញដោយសិរីល្អ
មើលថ្ងៃ   ខែ   និងផ្កាយ   ពន្លឺរះឡើងបវរ    ទាំងអស់ត្រេចចរ      
តាមផ្លូវទ្រង់រៀឱ្យដើរ  ។

២- ព្រះបន្ទូលទ្រង់មានឫទ្ធិខ្លាំងក្រៃ    បង្កើតផែនដី   និងរបស់សព្វសារពើ
មានសព្វសត្វរវើក   ក្នុងទឹកលើគោក ហោះហើរ   តិណជាតិព្រៃឈើ
ឱ្យដុះកើតផលតាមពូជ  ។

៣- ព្រះបន្ទូលទ្រង់នោះមានអំណាច    បំបាក់ចិត្តកាច    ចិត្តធំរឹងរូសប្រោសរួច
កាលទ្រង់មានបន្ទូល   មានអំណាចឆ្នៃចិត្តខូច   បំផ្លាស់ឱ្យដូច
ហឬទ័យស្រឡាញ់នៃព្រះ  ។

៤- ព្រះបន្ទូលទ្រង់ប្រោសឱ្យសះជា  ជម្ងឺគ្រាំគ្រា  ក្រោមអំណាចបាបកម្មក្រាស់
ទោះបីឃ្លង់  ថ្លង់ខ្វាក់ ព្រះបន្ទូលជាថ្នាំផ្សះ   ឱ្យជាស្រឡះ
ស្នាមចាស់ក្នុងចិត្តជ្រះអស់  ។

៥- ព្រះបន្ទូលទ្រង់ឈ្នះគ្រប់អំណាច  ពួកខ្លាំងកោងកាច   ត្រូវដួលចុះឥតងើបសោះ
ខ្មាំងកោតខ្លាចញាប់ញ័រ  ពេលឮព្រះបន្ទូលរស់  ដកឃ្លារត់ដោះ
ដោយចាញ់អំណាចចេស្តា  ។

៦- ព្រះបន្ទូលទ្រង់ ជាតួអង្គព្រះ ដ៏មានតេជ  គឺអង្គព្រះរាជបុត្រា
ទ្រង់មាននាមយេស៊ូវ   សង្គ្រោះមនុស្សក្នុងលោកា ជួយអស់អ្នកណា
ព្រមស្តាប់ហើយជឿតាមទ្រង់ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

សូមទ្រង់ឆាប់យាងមក ទំនុក​ខ្មែរ​បរិសុទ្ធ # 215

ខ្ញុំសប្បាយណាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 258

ព្រះគ្រីស្ទតាំងរាជ្យ ទំនុក​ខ្មែរ​បរិសុទ្ធ # 79

ថ្ងៃសុក្រព្រះគ្រីស្ទសុគត ទំនុក​ខ្មែរ​បរិសុទ្ធ # 52

អង្គណាមួយ ទំនុក​ខ្មែរ​បរិសុទ្ធ # 68

មានព្រះយេស៊ូវ ទំនុក​ខ្មែរ​បរិសុទ្ធ # 112

យើង​នាំ​ការ​ផ្លាស់​ប្ដូរ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 87

មាន​តែ​ទុកចិត្ត​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 83

ព្រះវិញ្ញាណបរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 90

សូមទ្រង់ប្រទានពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 268