ព្រះវិញ្ញាណបរិសុទ្ធ

១- ព្រះវិញ្ញាណបរិសុទ្ធ អឺអឺអឺអឺយ ជាអង្គជំនួយមានពេញដោយឫទ្ធី 
អំណាចចេស្តា     មកដឹកនាំខ្ញុំ   ឱ្យដើរតាមមាគ៌ា   ហើយជួយការពារ
ថែទាំរក្សា   បំភ្លឺលោកនេះ        ឱ្យបានស្គាល់ព្រះ    ទ្រង់ជួយបំផ្លាស់     
ដាស់តឿនបង្កើនចិត្តថ្មី   ។ 

២- ព្រះអង្គទ្រង់ជាត្រា    អឺអឺអឺអឺយ    ដៅអស់អ្នកណាដែលមានចិត្តស្មោះ 
លះចោលលោកិយ   ទ្រង់ដៅរូបខ្ញុំ   ឱ្យរស់ដោយភក្តី    នៅក្នុងរស្មី
ដ៏ភ្លឺពេកក្រៃ    មានសិរីខ្ពស់  ផុតលើទាំងអស់  ដៅទុក្ខប្រោសលោះ  
ព្រោះខ្ញុំព្រមជឿទ្រង់ពិត។ 

៣- ទ្រង់ជួយនាំពាក្យខ្ញុំ    អឺអឺអឺអឺយ   ដែលខំអង្វរដល់ព្រះបិតា    
យ៉ាងអស់ពីចិត្ត  ហើយថ្ងូរជួសខ្ញុំ   ឱ្យព្រះជួយជីវិត   រួចប្រោសខ្ញុំពិត   
ឱ្យបានជីវិត  ដោយព្រះចេស្តា  ព្រះគុណអស្ចារ្យ   និងក្តីមេត្តា  
ខ្ញុំរងចាំរូបកាយថ្មី   ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំបានស្អាតក្នុងព្រះលោហិតទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 266

ឥឡូវ​ខ្ញុំ​បាន​ដឹង​ជាក់​ហើយ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 103

ឱ ព្រះអង្គ​អើយ សូម​ពិនិត្យ​មើលចិត្ត​ខ្ញុំ ទំនុក​តម្កើង # 18

ទ្រង់ទៅរៀបកន្លែងឱ្យយើង ទំនុក​ខ្មែរ​បរិសុទ្ធ # 144

សែនស្រឡាញ់ព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 113

ខ្ញុំសប្បាយណាស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 258

ពន្លឺ​នៃ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 99

ព្រះ​អា​ទិត្យ​​នៅ​លើ​ពពក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 83

ជា​ប្រាកដ ជា​ប្រា​កដ ទំនុក​តម្កើង # 108

សរសើរព្រះនាមព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 18