១- ព្រះយេស៊ូវគ្រីស្ទទ្រង់ជាមាគ៌ានៃខ្ញុំ ប្រសើរឧត្តមសំរាប់ដើរឆ្លង
ចេញពីងងឹតពីទុក្ខលំបាកសៅហ្មង ហើយដើរតម្រង់ព្រះវរបិតា ។
២- ព្រះយេស៊ូវគ្រីស្ទព្រះអង្គជាសេចក្តីពិត ឋិតនៅក្នុងចិត្តអ្នកជឿគ្រប់គ្នា
ជាធម៌សច្ចៈអារក្សចុះចាញ់សោតណា ឋិតនៅអស់កល្បមិនហួសកន្លង ។
៣- ព្រះយេស៊ូវគ្រីស្ទទ្រង់ជាជីវិតនៃខ្ញុំ ចិត្តស្អាតសុខុមដោយសារព្រះអង្គ
ជម្រះអស់បាបដ៏មានជីវិតយូរលង់ កំចាត់ស្លាប់បង់ផ្តល់ជីវិតថ្មី ។
៤- ហេតុនេះខ្ញុំសូមបូជាកាយថ្វាយជីវិត បូជាទាំងចិត្តដើរតាមលុះក្ស័យ
ដោយសារអំណាចនៃព្រះតេជបារមី ជនក្នុងលោកិយទទួលជឿទ្រង់ ៕