ព្រះអង្គស្រឡាញ់មិនបោះបង់

១- ព្រះវរបិតា     ទ្រង់ស្នេហាដល់មនុស្សទាំងឡា      ព្រះអង្គមិនណាយ
ទោះយើង       ជាមនុស្សលិចលង់          តែដោយក្តីស្រឡាញ់
ដល់យើងទ្រង់មិនដែលបោះបង់     ហើយក៏ចាត់អង្គសង្គ្រាះឱ្យមកផែនដី។

២- ព្រះគ្រីស្ទប្រសូត          មកជាមនុស្សនៅបេថ្លេហិម      ទ្រង់ផ្តល់សង្ឃឹម
ឱ្យមនុស្ស       គ្រប់ជាតិប្រុសស្រី       មានសេចក្តីសុខសាន្ត  
ដោយបានព្រះអង្គប្រោសប្រណី   បង្កើតជាថ្មីដោយព្រះវិញ្ញាណព្រះអង្គ ។

៣- ព្រះគ្រីស្ទរងទុក្ខ  យ៉ាងខ្លោចផ្សានៅកាល់វ៉ារី    ប្តូរក្ស័យជីវី
ជួសយើង       យកឈាមចេញសង        ឱ្យរួចពីក្តីស្លាប់
ព្រោះបាបយើងធ្ងន់ក្រៃកន្លង  ព្រះគុណព្រះអង្គលោះជារបស់ទ្រង់ដាច់ ។

៤- ព្រះគ្រីស្ទរស់ឡើង      បានតម្កើងដល់សិរីល្អ  នៅឋានបវរ
ទ្រង់ក៏        រៀបទុក្ខជាស្រេច      ឱ្យដល់អស់អ្នកណា
ដែលស្មគ្រ័ចិត្តទទួលទ្រង់ដាច់  ដោយបានសម្រេចយកទ្រង់ជាព្រះខ្លួនផ្ទាល់  ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំចង់បានចិត្តស្ងប់ ទំនុក​ខ្មែរ​បរិសុទ្ធ # 217

ទ្រង់ជួយមិនដែលខាន ទំនុក​ខ្មែរ​បរិសុទ្ធ # 235

ទ្រង់លើក​ខ្ញុំ​ឡើង ព្រះគុណព្រះអស្ចារ្យ # 71

ចូរ​អ្នក​សំលឹង​រក​ព្រះ​អង្គ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 61

ព្រះ​យេស៊ូវ​ស្រ​ឡាញ់ ទំនុក​តម្កើង # 154

ទ្រង់​ហៅ​ដោយ​ស្រ​លាញ់ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 72

ឱ ព្រះ​យេ​ស៊ូវ​អើយ ទំនុក​តម្កើង # 4

ខ្ញុំវិលវិញហើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 202

សូម​ថ្លែង​ប្រាប់​រឿង​ពី​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 147

គ្រប់​ទាំង​អស់​ខ្ញុំ​ថ្វាយ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 159