សូមសរសើរនាមទ្រង់

១. អូ!ព្រះអម្ចាស់ ទង់ធំប្រសើរ            
គ្មាននាមណាស្មើនឹងទ្រង់ឡើយ ទ្រង់លើសគេ
នាមទ្រង់ភាសាមនុស្សរកគ្មានទេ
ព្រះទ័យស្និទ្ធស្នេហ៍    នឹងពួកបរិសុទ្ធ
សូមសរសើរនាមទ្រង់ សូមសរសើរនាមទ្រង់។
             
២. ទ្រង់ផ្សាយមេត្តាដល់មនុស្សគ្រប់សាសន៍
ឱ្យបានឃើញច្បាស់ការសង្គ្រោះធំបំផុត
ដោយព្រះលោហិតអង្គព្រះរាជបុត្រ
ខ្ចាយដល់សុគត សងថ្លៃប្រោសលោះ
សូមសរសើរនាមទ្រង់   សូមសរសើរនាមទ្រង់។              

៣. ទ្រង់តែងអត់ទោសដល់អ្នកលន់តួ      
បាបធ្ងន់មិនគួរតែមកក្រាប ទ្រង់តែងប្រោស       
ដោយហឫទ័យស្រឡាញ់ទន់សន្តោស      
លើកអ្នកដួលចុះឱ្យងើប ឡើងវិញពិត           
សូមសរសើរនាមទ្រង់  សូមសរសើរនាមទ្រង់។

៤. ព្រះអង្គសុច្ចរិត កាត់ទោសមនុស្សរឹង
ធ្វើបាបទទឹងដោយមិនព្រម ផ្លាស់ប្រែចិត្ត
ឱ្យរងទុក្ខទោសវេទនាក្នុងភ្លើងពិត
បាត់បង់ជិវិត អស់កល្បជានិច្ច 
សូមសរសើរនាមទ្រង់    សូមសរសើនាមទ្រង់។       

៥. ទ្រង់លើកតម្កើងដោយយុត្តិធម៌ 
ពួកអ្នកស្មោះសក្ររងទុក្ខ ទ្រង់មិនភ្លេច         
លើកតាំងឱ្យជិវិតអស់កល្បជានិច្ច              
គឺអ្នកសម្រេច រងទុក្ខក្នុងទ្រង់     
សូមសរសើរនាមទ្រង់    សូមសរសើរនាមទ្រង់៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះអង្គម្ចាស់ល្អ​ណាស់ ព្រះគុណព្រះអស្ចារ្យ # 118

ព្រះ​គ្រីស្ទ​សណ្ឋិតនៅ​ចិត្ត​ខ្ញុំ ទំនុក​តម្កើង # 160

ព្រះគ្រីស្ទជាព្រះលើទាំងអស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 80

កម្ពុជា​សំរាប​ព្រះ​គ្រីស្ទ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 38

ឱ ព្រះ​យេស៊ូវ​ សូម​នាំ​ខ្ញុំ ទំនុក​តម្កើង # 89

កាល​១ថ្ងៃ ទំនុក​តម្កើង # 122

មាន​ឈាម​វិសេស​ហូរ​មក​លោះ​បាប ទំនុក​តម្កើង # 45

អ​ធិស្ឋាន​សំ​រាប់​កម្ពុជា គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 98

សូម​បើក​ឲ្យ​បុត្រា​ប្រោស​ប្រ​ទាន គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 96

ទ្រង់រស់នៅសព្វថ្ងៃ ទំនុក​ខ្មែរ​បរិសុទ្ធ # 59