គ្រីស្ទជនអង់អាច

១- ពួកយើងជាពួកគ្រីស្ទាន    តាំងចិត្តក្លាហានផ្សាយដំណឹងទៅ 
ដល់មនុស្សដែលទ្រង់សំដៅ     ឱ្យគេស្គាល់ផ្លូវដែលទ្រង់សង្គ្រោះ     ស្ទួន

២- លោកនេះជាលោកបាត់បង់    តែចិត្តយើងចង់ឱ្យគេបានរស់
បានស្គាល់ព្រះអង្គសង្គ្រោះ   ជាព្រះប្រោសលោះឱ្យគេរួចបាប    ស្ទួន

៣- រាល់រូបគ្រប់ជាតិប្រុសស្រី     គ្មានយល់ដឹងអ្វីវង្វេងដល់ស្លាប់
ដោយសាអារក្សមេបាប   បញ្ឆោតឱ្យស្លាប់ដាច់ពីព្រះចេញ  ស្ទួន

៤- ពួកយើងជាពួកកូនព្រះ   ត្រូវតែយកឈ្នះឱ្យបានពោរពេញ
កំចាត់មេបាបចោលចេញ   តាំងចិត្តបណ្តេញវាដោយអំណាច   ស្ទួន

៥- ព្រះគ្រីស្ទជាមេទ័ពធំ   ជួយយើងយ៉ាងមាំចូរយើងកុំខ្លាច
ទៅមុខដោយចិត្តអង់អាច    ដោយអាងអំណាចអង្គព្រះវិញ្ញាណ  ស្ទួន

៦- ដូច្នេះឱពួកយើងអើយ     កុំនៅកន្តើយតាំងចិត្តក្លាហាន
នាំសារទៅប្រាប់កុំខាន   ឱ្យគេវិលកថ្កានមកឯព្រះពិត     ស្ទួន

៧- នាំគេឱ្យបានសង្គ្រោះ     ឱ្យគេបានរស់រានមានជីវិត
រង្វាន់ដល់យើងជាពិត   បើយើងមិនគិតក្រែងមានទោសា   ស្ទួន


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ព្រះអង្គកំពុងនាំអ្នកទៅ ទំនុក​ខ្មែរ​បរិសុទ្ធ # 160

គ្រប់​ទាំង​អស់​ខ្ញុំ​ថ្វាយ ព្រះគុណព្រះអស្ចារ្យ # 34

ព្រះគង់ជាមួយយើង ទំនុក​ខ្មែរ​បរិសុទ្ធ # 248

សង្ឃឹមដល់ព្រះអង្គចុះ ទំនុក​ខ្មែរ​បរិសុទ្ធ # 142

ក្នុង​ពេល​ទ្រង់ ព្រះគុណព្រះអស្ចារ្យ # 11

មា៉​រី​អ្នកដឹង​ទេ ព្រះគុណព្រះអស្ចារ្យ # 126

សូម​លាក់​ខ្ញុំ​ (ស្ងៀម) ព្រះគុណព្រះអស្ចារ្យ # 147

ខ្ញុំ​ចង់​ធ្វើ​ដូច​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 161

ខ្ញុំ​ដឹង​ជាក់​ច្បាស់​ហើយ ទំនុក​តម្កើង # 80

យើងនឹងចូលក្នុងទីក្រុងបរិសុទ្ធ ទំនុក​ខ្មែរ​បរិសុទ្ធ # 257