១- ទ្រង់បាននាំ រាស្ត្រទ្រង់ចាកអេស៊ីព្ទ ដោយព្រះឫទ្ធិចេស្តា
ទ័ពពួកខ្មាំងក៏ដេញប្រផុត នាំឲ្យស្លុតភ័យតក្កមា
ទ្រង់សម្តែងព្រះចេស្តា ញែកទឹកសមុទ្រឲ្យឆ្លង។
២- នៅពេលថ្ងៃ គេដើរក្រោមពពក ពេលយប់មានភ្លើងផង
ទ្រង់ធ្វើម្លប់ហើយនិងពន្លឺ ឲ្យអាចដើរបានឥតមានហ្មង
ក្នុងទីរហោឋានដើរឆ្លង រស់់ដោយនំម៉ាណា
បន្ទរ- ទ្រង់នាំគេទៅ សំដៅដីថ្មី ជាទឹកដីទ្រង់បានសន្យា
ដែនកាណានភោគផលហូរហៀរ តែភ្លេចព្រះចេស្តា
ងាកបែររកព្រះដទៃ។
៣- ព្រះជាម្ចាស់ កំពុងនាំយើងទៅ សំដៅឋានមួយថ្មី
គឺជាដែនឋានសួគា៍ ត្រូវគ្រប់គ្នាតាមទ្រង់កែឆ្នៃ
តស៊ូនឹងល្បួងអប្រិយ ខ្លាចដួលវិនាសដូចគេ។