ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ

១- ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ     ព្រះអង្គជ្រាបហើយនូវរឿងជីវិតអ្នក
ខ្វះម្ហូបចំណីព្រះអង្គទ្រង់ជ្រាបជាក់     គ្មានអ្វីស្លៀកពាក់ព្រះអង្គទតឃើញពិត

បន្ទរ- ចង់បានអ្វីៗ    ព្រះមានទាំងអស់     ជឿដល់ទ្រង់ចុះនោះនឹងបានជីវិត 
         ត្រូវរកនគរនិងសេចក្តីសុចរិត      របស់ព្រះពិតឃើញសិនទើបទ្រង់ផ្តល់ឱ្យ។


២- មើលអស់ទាំងសត្វបក្សីបក្សា       វាគ្មានធ្វើការខ្វល់ខ្វាយសន្សំទុក
មិនព្រោះដកស្ទូងច្រូតកាត់ដាក់ជង្រុក     តែព្រះទំនុកបម្រុងគង់ជីវិត ។

៣- ចូរមើលផ្កាឈូកឬផ្កាតាមវាល     ស្រស់ល្អត្រកាលលើសជាងក្សត្រតែងអង្គ
មិនត្បាញរវៃខ្វល់ខ្វាយដេរប៉ាក់ផង     តែព្រះរៀបផ្គងតែងល្អវិចិត្រ ។

៤- ព្រះស្រឡាញ់មនុស្សលើសអ្វីទាំងឡាយ     ទ្រង់ហ៊ានចំណាយទាំងរាជបុត្រនៃទ្រង់
ឱ្យទុកជាថ្លៃលោះព្រលឹងមនុស្សបាត់បង់     ត្រូវឱ្យជឿទ្រង់លែងខ្វល់ខ្វាយគំនិត ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំ​ស្រ​ឡាញ់​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 140

ឱ បើ​មាន​ចិត្ត​ស្អាត​ទៅ​អេះ ទំនុក​តម្កើង # 9

កុំអាងមិត្តអើយ ទំនុក​ខ្មែរ​បរិសុទ្ធ # 122

ទ្រង់ជាព្រះពិតតែមួយព្រះអង្គ ទំនុក​ខ្មែរ​បរិសុទ្ធ # 6

សក្ដិ​សម​ទ្រង់​សែន​សក្ដិ​សម គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 88

ព្រះយេស៊ូវទ្រង់បានមក ទំនុក​ខ្មែរ​បរិសុទ្ធ # 152

គ្រប់​ចលនា​ខ្ញុំ​ធ្វើ ព្រះគុណព្រះអស្ចារ្យ # 37

គ្រប់​ទាំង​អស់​ខ្ញុំ​ថ្វាយ​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 159

មាន​ពន្លឺ​ក្នុង​ចិត្ត​ខ្ញុំ​ហើយ ទំនុក​តម្កើង # 130

ទ្រង់ប្រុងចាំជួយ ទំនុក​ខ្មែរ​បរិសុទ្ធ # 91