អរព្រះគុណព្រះសង្គ្រោះ

១-     អរគុណព្រះអង្គជារាជបុត្រ-ជាព្រះរាជបុត្រ  ស៊ូលះចោលផុតចាកសួគ៌ា
         យកភាពជាមនុស្សនាលោកា     ប្រសូតហើយណាក្នុងក្រោលសត្វ  ។ 

 បន្ទរ-       ហាលេ ហាលេលូយ៉ា     ហាលេ ហាលេលូយ៉ា  ។ 

២-     យប់ទ្រង់ប្រសូតនោះអស្ចារ្យ-នោះក៏អស្ចារ្យ អស់ពួកទេវតាហោះច្រវាត់
         ប្រាប់ពួកឃ្វាលចៀមឱ្យដើរស្កាត់      ទៅគាល់អង្គក្សត្រដ៏ឧត្តម  ។ 

៣-     នៅបេថ្លេហិមផ្ទុំក្នុងស្នូក - ផ្ទុំនៅក្នុងស្នូក      ព្រះដ៏ប្រោសលោកផ្ទុំសុខុម
          មានពួកហោរាក្រាបបង្គំ               លើកហត្ថប្រណមថ្វាយភស្តុភា។ 

៤-     យើងខ្ញុំសូមអរព្រះគុណធ្ងន់-អរព្រះគុណធ្ងន់  គុណធំលើសលន់ទ្រង់មេត្តា
         គុណទ្រង់ប្រោសលោះដោះលោកា            ជួយជនគ្រប់គ្នាឱ្យរួចទោស។

៥-     ទ្រង់ស៊ូលះចោលសិរីល្អ - ចោលសិរីល្អ    ចោលឋានបវរយាងមកប្រោស
          ប្រសូតជាមនុស្សភាពមានទោស    ដោយចង់សង្គ្រោះយើងរាល់គ្នា  ។  

៦-     កូនសូមអរគុណព្រះបិតា - គុណព្រះបិតា      ប្រទានបុត្រាទ្រង់មិនរា
          ដោយសារស្រឡាញ់យើងរាល់គ្នា    លើកចិត្តគ្រាំគ្រានៃបាបជន   ។

៧-     ព្រះគ្រីស្ទកើតក្រោមក្រិត្យវិន័យ-ក្រោមក្រិត្យវិន័យ ប្រសូតដើម្បីផ្តល់ព្រះគុណ     
    បំផ្លាញក្តីស្លាប់ដោយអត់ធន    ស៊ូយកព្រះជន្មបង់សងថ្លៃ  ។ 

៨-    ចូរយើងច្រៀងថ្លែងអរព្រះគុណ-ថ្លែងអរព្រះគុណ  ទ្រង់លោះបាបធ្ងន់ពន់
         ពេកក្រៃ  ក្តីសុខដល់មនុស្សក្នុងលោកិយ  អំណរខ្លាំងក្រៃនៅឋានខ្ពស់


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

សូមទ្រង់ប្រទានពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 268

ខ្ញុំច្រៀងថ្វាយពរ ទំនុក​ខ្មែរ​បរិសុទ្ធ # 283

ព្រះដ៏ប្រោសលោះទ្រង់រស់វិញ ទំនុក​ខ្មែរ​បរិសុទ្ធ # 57

ព្រះ​អង្គ​ជា​កំផែង​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 25

ព្រះ​យេ​ស៊ូវ​ទ្រង់បាន​លោះ ទំនុក​តម្កើង # 102

សូម​កាច់​នំ​ប័ុង​ជី​វិត ទំនុក​តម្កើង # 75

សូមព្រះវិញ្ញាណយាងមកសណ្ឋិត ទំនុក​ខ្មែរ​បរិសុទ្ធ # 89

ខ្ញុំចង់បំរើទ្រង់ ទំនុក​ខ្មែរ​បរិសុទ្ធ # 205

អស់​មនុស្ស​ផង ទំនុក​តម្កើង # 20

សូម្បី​តែ​មួ​យ​ក៏​គ្មាន​សោះ ទំនុក​តម្កើង # 141