ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់

បន្ទរ-  ចូរយើងនាំគ្នាច្រៀង              បន្លឺសំនៀងច្រៀងថ្វាយព្រះ
          ច្រៀងបទថ្មីថ្វាយព្រះ             ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។


១. ឱពិភពលោក    នាំគ្នាថ្វាយពរ   ច្រៀងថ្វាយព្រះពរព្រះនាមព្រះអង្គ   
 ចូរប្រកាស       ដល់មនុស្សទាំងពួង       រៀងរាល់ថ្ងៃឱ្យគ្រប់គ្នាដឹង   
ពីសេចក្តីសង្គ្រោះរបស់ព្រះអង្គ។   

បន្ទរ-  ចូរយើងនាំគ្នាច្រៀង              បន្លឺសំនៀងច្រៀងថ្វាយព្រះ
          ច្រៀងបទថ្មីថ្វាយព្រះ             ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។


២. ចូរនាំគ្នាថ្លែង       ពីភាពថ្កុំថ្កើង       សិរីរុងរឿងនៃព្រះអម្ចាស់    
ឱ្យអស់មនុស្ស         គ្រប់ពូជជាតិសាសន៍        បានស្គាល់ទ្រង់   
 ហើយក៏យល់ច្បាស់    ថាព្រះនៃយើងល្អវិសេសក្រៃ  ។

បន្ទរ-  ចូរយើងនាំគ្នាច្រៀង              បន្លឺសំនៀងច្រៀងថ្វាយព្រះ
          ច្រៀងបទថ្មីថ្វាយព្រះ             ច្រៀងបទថ្មីថ្វាយព្រះអម្ចាស់។


៣. ព្រះអម្ចាស់យើង    ទ្រង់ជាព្រះពិត   ព្រះពិតតែមួយជាទីស្ញប់ស្ញែង    
 ទ្រង់ឧត្តម      រុងរឿងក្រៃលែង     ទ្រង់សមនឹងទទួលពីយើង     
គ្រប់ពាក្យតម្កើងដ៏ថ្លៃបំផុត ៕

 


   Back

បទចម្រៀង​ផ្សេងៗ​ទៀត

ខ្ញុំនឹង​ថ្វាយ​បង្គំ​ព្រះ​អង្គ ព្រះគុណព្រះអស្ចារ្យ # 15

ខ្ញុំ​ត្រូវ​តែ​ទូល​ប្រាប់​ថ្វាយ​ដល់​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 76

គង្វាល​នៃ​ដួង​ចិត្ត គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 53

ព្រះយេស៊ូវទ្រង់បានមក ទំនុក​ខ្មែរ​បរិសុទ្ធ # 152

កាល​យើង​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ទំនុក​តម្កើង # 146

បិតា​នៃ​មនុស្ស​លោក គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 73

លើស​ទាំង​អស់ ព្រះគុណព្រះអស្ចារ្យ # 134

ព្រះគ្រីស្ទជាគ្រប់ទាំងអស់ ទំនុក​ខ្មែរ​បរិសុទ្ធ # 105

ទ្រង់​វិសេស​ណាស់​ណា​ដល់​ខ្ញុំ គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន # 71

ព្រះ​នាម​ព្រះ​យេស៊ូវ ទំនុក​តម្កើង # 143