ប្តេជ្ញាតាមទ្រង់លុះក្ស័យ

១-     ព្រះយេស៊ូវជាមាគ៌ានៃយើងខ្ញុំ  បានក្តីសុខុមដល់យើងរាល់គ្នា
    ពួកយើងទាំងអស់ត្រូវខំពុះពារ  ដើរតាមមាគ៌ាព្រះយេហ៊ូវ៉ា  ។ 

២-    យើងត្រូវដើរតាមព្រះបន្ទូលព្រះអង្គ  តាមផ្លូវរបស់ព្រះវបិតា
        និងព្រះយេស៊ូវជារាជបុត្រា  ដែលប្តូរជីវ៉ាលោះបាបមនុស្សលោក។ 
បន្ទរ -   

ព្រះលោហិតទ្រង់ធ្លាក់សព្វព្រះកាយ ហើយព្រះអង្គបានស្រង់យើងទាំងឡាយ
ឱ្យរួចពីអំណាចអារក្សសាតាំង  ដែលវាប្រឆាំងព្រះវរបិតា
ព្រះអង្គព្រមក្ស័យសង្ខារ  ដោយមិនស្តាយជីវ៉ា 
ដើម្បីប្រឆាំងអារក្សនោះណា  វាបានមកលួងលោម 
កូនចៀមព្រះអម្ចាស់  ដែលក្រាញននៀលដើររតាមព្រះអង្គ។

៣-     ពួកយើងត្រូវខំដើរផ្សាយព្រះបន្ទូល  បញ្ចុះបញ្ចូលតាមបញ្ជាទ្រង់   
          នៅគ្រប់តំបន់ឱ្យជឿព្រះអង្គ  ប្តេជ្ញាតាមទ្រង់លុះក្ស័យសង្ខារ ៕


   Back

បទចម្រៀង​ផ្សេងៗ​ទៀត